ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​ ៦ យ៉ាង​ជួយឲ្យ​​រាង​កាយ​មាន​ថាមពលឡើងវិញ

១. ស្ងាប​ចោល៖ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​ស្ងាប​ជួយ​ដាស់​ខួរក្បាល​ឲ្យ​ភ្ញាក់​ឡើង​វិញ។

២. មាន​ចលនា​ជានិច្ច​៖ ចូរ​ដើរ​ប្រមាណ​ជា​ ១០ នាទី នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រឡះ​ឡើង​វិញ។

៣. មើល​វីដេអូកំសាន្ត​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​សំណើច។ សំណើច​ធ្វើ​ឲ្យ​សំពាធ​ឈាម​ឡើង​និង​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ញាប់​ជាង​មុន និង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ឡើង​វិញ។

៤. សំលឹង​មើល​ពណ៌​ក្រហម៖ តាម​ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ រ៉​ឆេស្ទើ​ បាន​បង្ហាញ​ថា​ការសំលឹង​ពណ៌​ក្រហម​ធ្វើ​ឲ្យ​សាច់​ដុំ​របស់​យើង​សកម្ម​ជាង​ មុន និង​មាន​កម្លាំង​ជាង​មុន ដែល​ធ្វើ​ឲ្យ​យើង​មាន​ថាមពល។

៥. ក្រោក​ឡើង​ពត់​ខ្លួន​ពត់​ប្រាណ​មួយ​ស្របក់។

៦. បរិភោគ​អាហារ​មានជីវជាតិ។

ប្រភព៖ health.com

សាលារៀន salarean.com