ហេតុអ្វីសុនខឈ្មោលនោមលើកជើងម្ខាង?
យើងតែងសង្កេតឃើញថាពេលនោមម្តងៗ សុនខឈ្មោលតែងតែលើកជើងម្ខាង និងព្យាយាមនោមយ៉ាងណាឲ្យបានខ្ពស់។ សកម្មភាពនេះត្រូវបានអ្នកឯកទេសខាងសត្វបកស្រាយថា ជាការបង្ហាញប្រាប់សុនខដទៃទៀតថាខ្លួនខ្ពស់ និងខ្លាំង ហើយទឹកដីនេះជាទឹកដីរបស់ខ្លួន។ ហេតុនេះទើបយើងឃើញ សុនខច្រើននោមនៅជាប់ដើមឈើឬបង្គោលដែលខ្ពស់ផុតពីដី។ ចំណែកឯសុនខព្រៃខ្លះវិញ ពេលនោមម្តងៗគឺត្រូវឡើងទៅលើដើមឈើដើម្បីបង្ហាញថាខ្លួន អស្ចារ្យ។
សាលារៀន salarean.com
