វីធីបង្ការអគ្គីភ័យ
"ស៊ូស្លាប់បាកុំឲ្យតែស្លាប់មេ ស៊ូលង់ទឹកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ" ពាក្យ នេះខ្មែរតែងនិយាយតៗគ្នា ជាគ្រឿងរំលឹកដាស់តឿនឲ្យកូនចៅប្រុងប្រយ័ត្នអំពីអគ្គីភ័យ ព្រោះបើភ្លើងឆេះផ្ទះហើយទ្រព្យសម្បត្តិអ្វីៗដែលសន្សំមកទាំង ប៉ុន្មានក៏រលាយអស់ដែរ។ វិធានការមួយចំនួនខាងក្រោមអាចនឹងជួយលោកអ្នកក្នុងការបង្ការគ្រោះ អគ្គីភ័យបានតាមរយៈការត្រួតពិនិត្យនិងប្រុងប្រយ័ត្នគ្រប់ជ្រុង ជ្រោយ៖
១. ពិនិត្យនិងជូតសំអាតជាតិប្រេងឬខ្លាញ់
២. ពិនិត្យមើលធុងហ្គាសនិងបិទឲ្យបានត្រឹមត្រូវ
៣. វត្ថុងាយឆេះទាំងឡាយត្រូវរក្សាទុកឲ្យឆ្ងាយពីប្រភពកំដៅ
៤. ត្រូវមានបំពង់ពន្លត់អគ្គីភ័យមួយនៅបន្ទប់ចង្ក្រានបាយ ឬយ៉ាងហោយណាស់មានបំពង់ពន្លត់អគ្គីភ័យមួយសម្រាប់ផ្ទះទាំងមូល
៥. សំអាតចង្ក្រានបាយកុំឲ្យមានកំទេចកំទីឬសំរាមដែលងាយនឹងឆេះឆាប
៦. ជ្រើសរើសខ្សែភ្លើងដែលមានទំហំសមស្រប ជៀសវាងខ្សែភ្លើងដែលតូចមិនអាចធន់នឹងការប្រើប្រាស់ភ្លើងច្រើន បណ្តាលឲ្យក្តៅឆេះ
៧. ពិនិត្យសំបកខ្សែភ្លើងឲ្យដឹងថាវានៅមានគុណភាពល្អមិនរបក ឬរលួយ
៨. ជៀសវាងបង្កប់ខ្សែភ្លើងក្រោមកំរាលព្រំ
៩. រក្សាទម្លាប់ល្អជាប្រចាំ ជូតសំអាត់ជាតិប្រេងខ្លាញ់ដែលងាយនឹងឆេះ ទុកដាក់របស់ងាយឆេះឲ្យឆ្ងាយពីប្រភពភ្លើង ពិនិត្យនិងជ្រើសរើសខ្សែភ្លើងល្អ ដកឌុយភ្លើងចេញប្រសិនបើមិនត្រូវការប្រើប្រាស់ .... ។ល។
សាលារៀន salarean.com
