ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ហេតុ​អ្វី​មនុស្ស​អាច​អត់​អាហារ​បាន​ដល់​រាប់​ថ្ងៃ

រាង​កាយ​មនុស្ស​យើង​អាច​រស់​នៅ​បាន​ពី​៥​ទៅ​១០​នាទី​ដោយ​គ្មាន​អុកស៊ី​ សែន និង​ ៣​ទៅ​៨​ថ្ងៃ​ដោយ​គ្មាន​ទឹក ។ រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ គឺ​ធ្លាប់​មាន​អ្នក​រស់​នៅ​បាន​ដោយ​គ្មាន​អាហារ​រយៈ​ពេល​៧០​ថ្ងៃ។ តើ​រាង​កាយ​មនុស្ស​យើង​ទ្រទ្រង់​បាន​យ៉ាង​ដូច​ម្តេច​ដោយ​គ្មាន​អាហារ?

ពេល ​បរិភោគ​អាហារ​ រាង​កាយ​បំលែង​ថាម​ពល​អាហារ​ទៅ​ជា​ជាតិ​ស្ក ។ ជាតិ​ស្ក​ទាំង​នោះ​ស្តុក​ទុក​ក្នុង​ថ្លើម​ និង​សាច់​ដុំ ចំណែក​ឯ​អាស៊ីត​ខ្លាញ់​ស្តុក​ទុក​នៅ​ជុំ​វិញ​រាងកាយ​សម្រាប់​ប្រើ​ប្រាស់​ ពេល​អនាគត។ ក្នុង​ករណី​គ្មាន​អាហារ​ទាំង​​ចិត្ត​និង​កាយ​ព្យាយាម​ទប់​ទល់​ទ្រទ្រង់​ ជិវិត​ឲ្យ​បាន។ តាម​ធម្មតា​អាហារ​ដែល​បរិភោគ​រួច​អាច​ទប់​ទល់​បាន​យ៉ាង​យូរ​បំផុត​ ៦ ម៉ោង។ ផុត​ពី​៦​ម៉ោង​ទៅ​នឹង​ជួប​ការ​លំបាក​ជាក់​ជាពុំ​ខាន។ ចាប់​ពី​៦​ម៉ោង​ដល់​៧២​ម៉ោង ជាតិ​ស្ក​ដែល​ស្តុក​ទុក​ ត្រូវ​បាន​ប្រើ​ប្រាស់​អស់ ក្នុងករណី​នេះ​រាង​កាយ​ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើ​ជាតិ​ខ្លាញ់​ដែល​នៅ​ជាប់​រាង​កាយ​ជា​ថាម​ពល ​ទេ។ ចាប់​ពី​៧២​ម៉ោង​ឡើង​ទៅ កោសិកា​ទាំង​អស់​នឹង​បញ្ចេញ​អាស៊ីត​អាមីណូ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ថ្លើម​ក៏​បំលែង​អាស៊ីត​អាមីណូ​នេះ​ទៅ​ជា​ជាតិ​ស្ក (គ្លុយកូស) សម្រាប់​ចិញ្ចឹម​ខួរ​ក្បាល។ ក្នុង​ដំណាក់​កាល​នេះ​ រាង​កាយ​ខ្វះ​ថាម​ពល នឹង​បន្ត​ដុត​កោសិកា​បញ្ចេញ​ថាម​ពល​ទ្រទ្រង់​ជិវិត ហើយ​រាង​កាយ​ដឹង​ដោយ​ស្វ័យ​ប្រវត្តិ​ថា​គួរ​កំទេច​កោសិកា​ណា ទុក​កោសិកា​ណា។ ប្រសិន​បើ​មិន​អាច​រក​អាហារ​ផ្គត់​ផ្គង់​ពី​ខាង​ក្រៅ​មក​ទេ​ ទី​បំផុត​រាង​កាយ​នឹង​ត្រូវ​ស្លាប់។

សាលារៀន salarean.com