សមាធិជួយបំបាត់ស្រ្តេស
សមាធិ ជាវិធីដ៏មានប្រយោជន៍និងផ្តល់ថាមពលដល់រាងកាយប្រឆាំងទប់ទល់ នឹងសភាពតានតឹងនិងស្ត្រេសប្រចាំថ្ងៃ។ លទ្ធផលពីការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យអូហៃយ៉ូ សហរដ្ឋអាមេរិច បង្ហាញថានិស្សិតដែលចូលរួមក្នុងកម្មវិធីសមាធិ មានសមត្ថភាពតទល់នឹងរឿងប្រចាំថ្ងៃ ស្ត្រេសថយចុះ និងដេកបានស្កប់ជាងមុន។ អ្នកជំនាញខាងសមាធិផ្តល់យោបល់ថាគេគួរធ្វើសមាធិជាប្រចាំពីរឬបី នាទីរាល់ថ្ងៃ ពីព្រោះសមាធិការពារមិនឲ្យស្រ្តេសពូនផ្តុំឡើង។
វិធីធ្វើសមាធិ៖ ចូរធ្វើអារម្មណ៍ស្រមៃថាខ្លួនអ្នកស្ថិតនៅទីមួយដ៏សែនមនោរម្យ ចូរសម្រាករាងកាយនិងចិត្តទាំងមូល ផ្តោតអារម្មណ៍មើលទិដ្ឋភាពក្នុងក្តីស្រមៃ ថាមានពណ៌នេះពណ៌នោះ របស់នេះរបស់នោះ ។ ចូរដកដង្ហើមចេញចូលវែងៗ។ ក្នុងខណៈដែលអារម្មណ៍របស់ដក់ជាប់នឹងទិដ្ឋភាពទាំងនោះ ស្ត្រេសនឹងចាប់ផ្តើមរលាយបាត់។
វិធីដ៏មានប្រសិទ្ធភាពមួយទៀតគឺការធ្វើសមាធិដោយដើរទៅដើរមក។ វិធីនេះជួយឲ្យរាងកាយរបស់យើងកំចាត់បង់នូវភាពតានតឹង។ ចូរដកដង្ហើមចេញចូលមួយៗ និងដើរដោយមានសតិគ្រប់គ្រងជានិច្ច ពោលគឺដើរដោយដឹងថាខ្លួនឯងដើរ កុំបែកអារម្មណ៍គិតអ្វីផ្សេង។ ចូរបើកភ្នែកព្រឹមៗបានហើយដើម្បីកុំឲ្យបែកអារម្មណ៍ទៅឆ្ងាយ។
ប្រភព៖ youbeauty.com
សាលារៀន salarean.com
