ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធីសាស្ត្រ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លូន

ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប​ មនុស្ស​សម័យ​បច្ចុប្បន្ន​ចូល​ចិត្ត​ទំនាក់​ទំនង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធើ​ ណិត។ ប្រព័ន្ធ​នេះ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ជីវិត​មនុស្ស។ តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​គុណ​វិបត្តិ​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ប្រាស់​គួរ​ យក​ចិត្ត​ទុក​ដាក់​ ជាពិសេស​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​មិន​ឲ្យ​​គេ​លួច​យក​ទៅ​ប្រើ​ បាន​អ្នក​គួរ៖

១. ប្រើ​លេខ​សំងាត់​​​ក្នុង​ទូរស័ព្ទ កុំ​ព្យូទ័រ ថេប​ប្លេត​ ។ល។

២.​ ត្រូវ sign out គ្រប់ពេល​ដែល​អ្នក​ប្រើ​អ៊ីម៉ែល facebook, twitter ឬ​បណ្តាញ​សង្គម​ផ្សេង​ទៀត។

៣. កុំ​ផ្តល់​ព័ត៌មាន​ទៅ​វិបសាយ​ឬ​អ៊ីម៉ែលណា​ដែល​ទាម​ទារ​សុំ​នូវ​លេខ​ទូរស័ព្ទ អាស័យ​ដ្ឋាន ឬ​អ៊ីម៉ែល​របស់​អ្នក។

៤. ប្តូរ​ facebook setting ជា​ friend only។

៥. លប់​ search history លើ browser ជា​ប្រចាំ។

៦. ដាក់ google alert អំពី​ឈ្មោះ​អ្នក។ ធ្វើ​ដូច្នេះ​រាល់​ពេល​ដែល​ឈ្មោះ​អ្នក​លេច​លើអ៊ីនធើណេត​អ្នក​បាន​ដឹង​ភ្លាម។

សាលារៀន salarean.com