Dropbox កម្មវិធីរក្សាទុកឯកសារ ងាយស្រួលនិងសុវត្ថិភាព
សម័យ បច្ចុប្បន្នជាសម័យឌីជីថល។ ឯកសារទាំងឡាយសុទ្ធសឹងជាឌីជីថលទាំងអស់។ ងាយទុកដាក់ ងាយស្រួលទាញយកមកប្រើប្រាស់។ មនុស្សម្នាក់ៗមានវិធីរៀងៗខ្លួនក្នុងការទុកដាក់ឯកសារ។ អ្នកខ្លះទុកឯកសារក្នុង USB អ្នកខ្លះទុកនៅកន្លែងធ្វើការ ។ល។ យើងសូមលើកយកវិធីរក្សាឯកសារមួយប្រភេទ ដោយប្រើតាម Dropbox ។
វាជាកម្មវិធីមួយដែលអាចឲ្យអ្នករក្សាទុក និងទាញយកមកប្រើពេលណាក៏បាន។ មិនតែប៉ុណ្ណោះអ្នកអាចចែករំលែកឯកសារថ្មីៗទៅកាន់មិត្តភក្តិបាន យ៉ាងងាយ ដោយគ្រាន់តែដាក់ឯកសារចូលទៅក្នុង share folder។ ការបង្កើតគណនីក្នុង Dropbox គឺមិនគិតថ្លៃទេ។ អ្នកអាចរក្សាទុកឯកសាររហូតដល់ទៅ 2GB ។ ក្រៅពីនេះអ្នកទទួលបានទំហំបន្ថែមទៀតរាល់ពេលដែលមានមិត្តភក្តិ ថ្មីរបស់អ្នកបង្កើតគណនីតាមរយៈអ្នក។ សូមសាកល្បងដោយខ្លួនឯង អ្នកនឹងដឹងពីប្រយោជន៍របស់ Dropbox។
សាលារៀន salarean.com
