ប្រយោជន៍របស់កម្មវិធី Evernote
Evernote គឺជាកម្មវិធីរៀបចំ និងគ្រប់គ្រងឯកសារមួយប្រភេទដដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ កត់ត្រាកំណត់ហេតុនិងកំណត់ត្រាផ្សេងៗដោយសេរីនិងមានភាពងាយ ស្រួល។ កម្មវិធីនេះអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ ប៉ុន្តែចំពោះអ្នកប្រើប្រាស់ដែលចង់បានទំហំស្តុកឯកសារប្រចាំខែធំ និងត្រូវការសេវាបន្ថែមមួយចំនួនទៀត ពួកគេអាចទិញកម្មវិធីប្រភេទបង់ប្រាក់បាន។ ជាទូទៅ Evernote ផ្តល់នូវប្រយោជន៍ដូចខាងក្រោម៖
- កត់ត្រាព័ត៌មាន និង រូបភាព បានគ្រប់ទីកន្លែងទាំងអស់
- ស្តុកទុកព័ត៌មានលើអ៊ីនធើណិតដែលអាចទាញយកមកប្រើ គ្រប់ទីកន្លែង ឬ គ្រប់កុំព្យូទ័រ ឬ ទូរស័ព្ទ
- ចែករំលែកការងារ ឬគម្រោងទៅឲ្យមិត្តភក្តិ
- សរសេរគម្រោង
- ស្រាវជ្រាវ ប្រមូលព័ត៌មាន និងរក្សាទុកក្នុងកន្លែងតែមួយ។
សូមស្វែងយល់បន្ថែមតាមរយៈវីដីអូនេះ។
សាលារៀន salarean.com
