Microsoft OneNote កម្មវិធីដ៏មានប្រយោជន៍តែមិនសូវមានគេចាប់អារម្មណ៍
Microsoft OneNote គឺជាផ្នែកមួយនៃកម្មវីធី Microsoft Office។ កម្មវិធីត្រូវបានបង្កើតឡើងជាមួយ Ms. Office តាំងពីជំនាន់2007 មកម្ល៉េះ។ តែនៅកម្ពុជាគេហាក់ដូចជាមិនសូវចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី Ms. OneNote នេះសោះ។ ជាកាពិតណាស់កម្មវិធីនេះវាមានអត្ថប្រយោជន៍ជាច្រើនដល់បណ្តា អ្នកប្រើប្រាស់ទូទៅនិងអ្នកប្រើប្រាស់ជាលក្ខណៈក្រុមហ៊ុន។ គេអាចកត់ត្រា គូររូប ដាក់រូបភាព ការបញ្ចូលសំលេង និងអាចចែករំលែកដល់អ្នកប្រើប្រាស់ផ្សេងទៀតថែមទៀតផង។ គេក៏អាច cope & paste ពីប្រភពផ្សេងបានផងដែរ។ រាល់កំណត់ត្រាអាចលើកដាក់នៅកន្លែងណាក៏បនដោយសេរី។
សាលារៀន salarean.com

