គន្លឹះក្នុងការបង្ហាញឯកសារលាក់ (hide) ក្នុង Window 7
បញ្ហាឯកសារត្រូវបានលាក់ (hide) ដោយសារមេរោគចូល គឺជារឿងមួយដែលគេច្រើនជួបប្រទះ។ ប្រសិនបើមិនបានចាប់អារម្មណ៍ទេយើងប្រាកដជាស្មានថាបាត់ឯកសារជា ពុំខាន។ ឯកសារមួយចំនួនយើងខំស្រាវជ្រាវឬវាយអត្ថបទរាប់ខែស្រាប់តែបាត់ ភ្លាមៗ ពិតជាធ្វើមួម៉ៅណាស់។ ចូរអនុវត្តតាមដំណាក់កាលខាងក្រោមដើម្បីបង្ហាញឯកសារដែលត្រូវបាន លាក់។

- សូមអ្នកចូលក្នុង Windows Explorer ដោយ ចុច Win + E
- សូមចុចលើពាក្យ Organize ដែលមានទីតាំងស្ថិតនៅជ្រុងកែងខាងលើផ្នែកខាងឆ្វេងនៃ Explorer ហើយចុចយក Folder and Search Option
- អ្នកនឹងឃើញ ពាក្យ General View និង Search ចូរអ្នកចុចលើ View
- បន្ទាប់មកអ្នកជ្រើសរើសចំនុច Show hidden files, folders, and drives
អ្នកអាចត្រលប់ទៅមើលកន្លែងដែលអ្នកមិនឃើញឯកសារ ពេលនោះ អ្នកនឹងឃើញឯកសារមួយចំនួនរៀងព្រិលៗ ទាំងនោះហើយជាឯកសារដែលលាក់។
សាលារៀន salarean.com
