វិធីបង្កើតឯកសារគម្រូ (Template) ក្នុង Excel
ឯកសារ គម្រូ (Template) ជាប្រភេទឯកសាយរមួយដែលគេច្រើនប្រើក្នុងការិយាល័យដើម្បីឲ្យមាន ស្តង់ដារួម និងសន្សំសំចៃពេលវេលា ដោយមិនចាំបាច់រៀបឯកសារឡើងវិញដដែលៗ។ ឯកសារដែលរក្សាទុក (save) ជាឯកសារគម្រូ គេមិនអាចកែប្រែឬសរសរបន្ថែមលើឯកសារដើមនេះបានទេ គឺត្រូវរក្សាទុកដោយប្រើឈ្មោះខុសគ្នាទើបបាន។ នេះជាចំនុចពិសេសមួយរបស់ឯកសារគម្រូដែលធ្វើឲ្យយើងអាចរក្សាឯកសារ ដើមបានជាប់ជានិច្ច។

ឯកសារគម្រូមួយចំនួនត្រូវបានគេធ្វើហើយស្រេចៗយើងគ្រាន់តែយក មកប្រើជាការស្រេច។ តែក្នុងករណីដែលយើងចង់បង្កើតអ្វីមួយដោយខ្លួនឯងនិងចង់ប្រើ ប្រាស់វាជាស្តង់ដាររូមយើងអាច រក្សាឯកសារនោះជា ឯកសារគម្រូបានដោយអនុវត្តដូចខាងក្រោម៖
បើកឯកសារ Excel បន្ទាប់មក ចុច File នៅ Menu ខាងលើ បន្ទាប់មក Save As ហើយ សូមប្តូរ ឬ ជ្រើសរើស Save as type: ទៅជា Excel template (*xltx) បន្ទាប់មកចុច រក្សាទុក (Save)។
សូមសាកល្បងដោយខ្លួនឯង។
សាលារៀន salarean.com
