ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

Windows Firewall ប្រព័ន្ធ​ការពារ​កុំព្យូទ័រ

Firewall នៅ​ក្នុង Windows គឺ​ជា​កម្ម​វិ​ធី​ដែល​មាន​ស្រាប់​ដែល​វា​មាន​តួ​នា​ទី​សំ​រាប់​ការ​ពារ​ឬ​ បិទ​ច្រក​ចូលតាម​ប្រ​ព័ន្ធ​Network​ ឬ Internet មិន​អោយ​កម្ម​វិ​ធី​ណារ​ផ្សេងៗ​ដែល​មិន​ស្គាល់​ចូល​ក្នុង​កុំ​ព្យូទ័រ​របស់​ អ្នក។ ជាទូរ​ទៅ​គេ​តំ​រូវ​អោយ​អ្នក​បើក​អោយ​កម្ម​វិ​ធី​នេះ​ដំ​ណើរ​ការ​ព្រោះ​ថា ​វា​ហាក់​ដូច​ជា​អង្គ​រក្ស​ដែល​ការ​ពារ​កុំ​ព្យូទ័រ​របស់​អ្នក​ពី​អ្វី​ ផ្សេងៗ​ដែល​អ្នក​មើល​មិន​ឃើញ​ហើយ​មិន​ស្គាល់​ទៀត​ផង។

បើ​កុំ​ព្យូទ័រ​របស់​អ្នក​បិត​ សូម​បើក​វា​តាម​វិ​ធី​ដូច​ខាង​ក្រោម

-    ចូល​Control panel តាម​រយះ​ ចូល​Start menu ហើយ​រើស​យក Control Panel (សូម​មើល​រូប​ភាព)



-    សូម​ធ្វើ​ការ​ស្វែង​រក Windows Firewall ហើយ​បើក​វា



-    បន្ទាប់​មក​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​កម្ម​វិ​ធី​នេះ​អ្នក​នឹង​ឃើញ​ពាក្យ Turn Windows Firewall On or Off សូម​ចុច​លើ​វា



-    សូម​ធីក​លើ​ប្រ​អប់​ដែល​មាន​ពាក្យ​ Turn on Windows Firewall ទាំង​ពីរ។

-    សូម​ចុច OK ដើម្បី​ធ្វើ​ការ​បញ្ចប់

សាលារៀន salarean.com