បកប្រែភាសាដោយប្រើ google translate
តាមធម្មតាកាលណាយើងចង់បកប្រែពាក្យអ្វីមួយយើងតែងពឹងលើវចនា នុក្រម។ វចនានុក្រមភាគច្រើនអាចបកបានតែពីរភាសាតែប៉ុណ្ណោះ ឧទាហរណ៍ពីខ្មែរទៅអង់គ្លេស ឬពីអង់គ្លេសទៅខ្មែរ ឬមួយពីបារាំងទៅអង់គ្លេស ជាដើម។ ចំណែកឯការបកប្រែទៀតសោតគឺមានតែមួយពាក្យៗតែប៉ុណ្ណោះ មិនបានជាឃ្លាប្រយោគទេ។ សម័យបច្ចុប្បន្នដោយសារតែបច្ចេកវិទ្យាអ៊ីនធើណិតទំនើប គេអាចបកប្រែឯកសារទាំងស្រុងបានតាមរយៈ google translate។
google translate អាចបកប្រែបានរហូតដល់ទៅជាង ៦០ ភាសា ទាំងពាក្យ ឃ្លាប្រយោគ និងគេហទំព័រ។ ក្នុងចំណោមភាសាទាំងនោះក៏មានភាសាខ្មែរផងដែរ។ ចំពោះគុណភាពនៃការបកប្រែរបស់ google ថ្វីត្បិតតែមិនបានល្អពេញលេញទាំងស្រុង ប៉ុន្តែវាជួយឲ្យគេយល់ចំនុចជាមូលដ្ឋានរបស់ខ្លឹមសារដើមបានយ៉ាង រហ័ស គ្រាន់តែចុចមួយប៉ឹក។ សូមសាកល្បងដោយខ្លួនឯងតាមរយៈគេហទំព័រ translate.google.com។
សាលារៀន salarean.com
