ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ចុច ​Desktop Icon ដោយ​មិន​បាច់​បិទ​ឬ បង្រួម​កម្ម​វិ​ធី​ដែល​កំពុង​ដំណើរការ

ដើម្បី​ប្រើ​​ឯកសារ​លើ desktop (ផ្ទាំង​មុខ​បង្អស់​របស់​កុំព្យូទ័រ) ដោយមិន​ចាំបាច់​បិទ​កម្មវិធី​ឬ​បង្រួមកម្មវិធី​ដែល​កំពុង​ដំណើរការ​ ចូរ​អនុវត្ត​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម៖

-    សូម​ចុច​ម៉ៅ​ខាង​ស្តាំនៅ​លើ​ Taskbar

-    ចុច Property

-    បន្ទាប់​មក​ចុច Toolbars

- ចុច​យក​ពាក្យ​ Desktop  ដូច​ក្នុង​រូប​ហើយ​ ចុច OK

-    បន្ទាប់​មក​វា​នឹង​ចេញ​ពាក្យ​Desktop នឹង​សញ្ញា​ព្រួញ​ពីរ ដូច​ក្នុង​រូប​

-    ពេល​ណារ​អ្នក​ចង់បើក​ ឯកសារ​ណាមួយ​នៅ​លើ Desktop អ្នក​អាច​បើក​ដោយ​គ្រាន់​តែ​ចុច​លើ​សញ្ញា​ព្រួញ​នេះ​ជា​ការ​ស្រេច។​​

សាលារៀន salarean.com