ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

របៀប​ចាក់​សោ​ឯកសារ​ក្នុង Windows 7

មនុស្ស ​ម្នាក់ៗ​តែង​តែ​មាន​ឯក​សារ​ផ្ទាល់​ខ្លួន​ ហើយ​ឯក​សារ​ទាំង​នេះ​គឺ​យើង​មិន​ចង់​អោយ​អ្នក​ណា​ម្នាក់​បើក​ឬ​ថត​ចំ​លង​ចេញ ​នោះ​ទេ។ Windows 7 អាច​ឲ្យ​យើង​ចាក់​សោរ​ឯកសារ​ផ្ទាល់​ខ្លួន​បាន​ដោយ ៖

-      សូម​ចុច​ម៉ៅ​ខាង​ស្តាំ​នៃ​ឯកសារ​ឬ Folder របស់​អ្នក បន្ទាប់រើស​យក Property



-      វា​លោត​ផ្ទាំង​ថ្មី​មួយ សូម​ចុច​លើ​ Advance ដែល​ស្ថិត​នៅ​ក្នុង​ថេប General



-      សូម​ចុចធីក​​លើ​ប្រអប់​ខាង​មុខ “Encrypt content to secure data” ហើយ​ចុច​ OK

រួច​  OK ម្តង​ទៀត រួច​ជ្រើស​រើស​ Apply Change this folder subfolders and files និង​ចុច​​Ok





-      បន្ទាប់​មក​អ្នក​នឹង​ឃើញ​ឈ្មោះ​ឯក​សារ​ ឬ Folder របស់​អ្នក​ពណ៌​បៃ​តង នេះ​បញ្ជាក់​ថា​បាន​ជោគ​ជ័យ។

បញ្ជាក់​៖ ការ​ចាក់​សោ​ឯកសារ​នេះ មាន​ឥទ្ធិពល​ដូច​ខាង​ក្រោម៖

អ្នក​ដទៃ​ប្រើ​ប្រាស់​គណនី​ផ្សេង: បើក​មិន​បាន ហើយ​ថត​ចំ​លង​ចេញ​ក៍​បើក​មិន​បាន

អ្នក​ដទៃ​ប្រើ​ប្រាស់​គណនី​របស់​អ្នក: បើក​ឯក​សារ​បាន​ធម្ម​តា តែ​ថត​ចំ​លង​ចេញ​បើក​នៅ​កន្លែង​ផ្សេង​មិន​បាន។ បើ​អ្នក​ចង់​ថត​ចំ​លង​ចេញ​អ្នក​គួរ​តែ​ដោះ​វា​ចេញ​សិន។

សាលារៀន salarean.com