ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​​នៃ​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Apple

ថ្មីៗ​នេះ​មាន​ការ​បែក​ធ្លាយ​ឯកសារ​បណ្តុះ​បណ្តាល​បុគ្គលិក​របស់​ក្រុមហ៊ុន​ Apple ។ ឯកសារ​បណ្តោះ​បណ្តាល​នេះ​ ​ពន្យល់​យ៉ាង​ខ្លី​តែ​ស៊ី​ជម្រៅ​អំពី​វិធី​បំពេញ​ចិត្ត​អតិថិជន។ បុគ្គលិករបស់​ Apple ត្រូវ​អនុវត្ត​តាម​ជំហាន​ទាំង​ប្រាំ​ដោយ​ផ្អែក​លើអក្សរ​កាត់​ទាំង​ប្រាំ​ របស់​ APPLE គឺ

A(approach ចូល​ទៅ​រក​អតិថិជន​​ដោយ​ទឹក​ចិត្ត​ស្វាគមន៍​កក់​ក្តៅ​​)

P(probe ស្ទាប​ស្ទង់​ទឹក​ចិត្ត​​និង​តម្រូវ​ការ​អតិថិជនដោយ​សុភាព​រាបសារ)

P(present បង្ហាញ​ជូន​នូវ​ដំណោះ​ស្រាយ​ដែល​អតិថិជន​អាច​យក​ទៅ​ផ្ទះ​បាន)

L(listen យក​ចិត្ត​ទុក​ដាក់ស្តាប់​ពី​បញ្ហា​​និង​កង្វល់រ​បស់​អតិថិជ)

E(end ជម្រាប​លា​ដោយ​ក្តី​គោរព​និង​ធ្វើ​ឲ្យ​អតិថិជន​ចង់​ត្រឡប់​មក​វិញ​ម្តង​ទៀត)។

សាលារៀន​ salarean.com