វិធីបំបាត់ក្លិនមាត់ក្រោយពេលបរិភោគខ្ទឹម
ខ្ទឹម ជាគ្រឿងផ្សំម្យ៉ាងដែលគេនិយមដាក់ក្នុងអាហារ។ ជារៀងរាល់ថ្ងៃអ្នកតែងបរិភោគខ្ទឹម បើមិនតិចក៏ច្រើនដែរ។ ក្រោយពេលបរិភោគអាហារដែលមានខ្ទឹមហើយ ក្លិនខ្ទឹមតែងជាប់ក្នុងមាត់របស់អ្នក។ ក្លិននេះមិនជាទីពេញចិត្តប៉ុន្មានទេ ពេលដែលអ្នកសន្ទនាជាមួយអ្នកដទៃ ហើយជះក្លិននេះទៅលើគេ។ ធ្វើដូចម្តេចទើបកំចាត់ក្លិននេះបាន?
១. តែក្រូចឆ្មាអាចជួយអ្នកបាន។ កុំភ្លេចផឹកតែក្រូចឆ្មារាល់ពេលបរិភោគខ្ទឺមរួច។
២. ជី វ៉ាន់ស៊ុយ។ ចូរទំពាជីវ៉ាន់ស៊ុយ។ ជីនេះពិតជាអាចជួយអ្នកបាន។
៣. ទឹកតែក្តៅ ក៏អាចជួយកាត់ក្លិនខ្ទឹមបានដែរ។
៤. ទំពាស្កកៅស៊ូ អាចជួយបិទបាំងក្លិនខ្ទឹមបាន។
៥. ជំរើសចុងក្រោយគឺដុសធ្មេញ។
សាលារៀន salarean.com
