ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​បំបាត់​ក្លិន​មិន​ល្អ​ក្នុ​ង​ទូរ​ទឹកកក

ការស្តុក ​ទុក​ម្ហូប​អាហារ​ចម្រុះ​គ្នា​ក្នុង​ទូរ​ទឹក​កក​ តែង​បង្ក​ជា​ក្លិន​មិន​ល្អ។ ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​នេះ គេ​គួរ​សំអាត​ទូរ​ទឹក​កក​ទាំង​មូល​ជា​ទៀត​ទាត់។ តែ​ប្រសិន​បើ​អ្នក​ធុញ​ទ្រាន់​នឹង​ការ​សំអាត​ញឹក​ញាប់​ពេក​ អ្នក​អាច​អនុវត្ត​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​ ក្លិន​មិន​ល្អ​នឹង​រលាយ​បាត់​ជាក់​ជា​ពុំ​ខាន៖

១. ចូរ​ដាក់​ទឹក​ខ្មេះ​មួយ​កូន​ចាន​ក្នុង​ទូរ​ទឹក​កក។ ទឹក​ខ្មេះ​នឹង​ស្រូប​យក​ក្លិន​អាក្រក់​ចេញ។

២. ចូរ​ដាក់​ធ្យូង​លើ​គ្រប់​ថ្នាក់​ទាំង​អស់​នៃ​ទូរ​ទឹក​កក។ ក្លិន​អាក្រក់​នឹង​រលាយ​បាត់​ក្នុង​រវាង​ពីរ​បី​ថ្ងៃ។

៣. ចូរ​ដាក់កាក​កាហ្វេ​ស្ងួត​មួយ​កូន​ចាន​តាម​ធ្នើ​នីមួយៗ​។ ក្លិន​អាក្រក់​នឹង​រលាយ​បាត់​ក្នុង​រវាង​ពីរ​បី​ថ្ងៃ។

សាលារៀន salarean.com