ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ម៉ាស៊ីន​ត្រជាក់

ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​ច្នៃ​ប្រឌិត​ឡើង​ដោយ លោក វីលីស ខារីយើ (Willis Carrier) ក្នុង​ឆ្នាំ​ ១៩០២។ ម៉ាស៊ីន​ត្រជាក់​ដែល​ លោក​ច្នៃ​ឡើង​ ប្រើ​សម្រាប់​គ្រប់​គ្រង​សីតុណ្ហភាព និង​សំណើម។ លោក​ ខារិ​យើ លើក​ឡើង​ថា​ បុព្វ​ហេតុ​ដែល​នាំ​ឲ្យ​លោក​នឹក​ឃើញ​ច្នៃ​ប្រឌិត​ម៉ាស៊ីន​ត្រជាក់​ឡើង​ គឺ​មាន​ពេល​យប់​មួយ​នោះ​លោក​បាន​ចាំ​ជិះ​រថ​ភ្លើង ធ្វើ​ឲ្យ​លោក​ចេះ​តែ​នឹក​គិត​ពី​បញ្ហា​សីតុណ្ហភាព​និង​សំណើម​។ លុះ​ដល់​ពេល​រថ​ភ្លើង​មក​ដល់​ លោក​ស្រាប់​តែ​អាច​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ សីតុណ្ហភាព សំណើម និង​ចំនុច​សើម។

របក​គំហើញ​របស់​លោក​ខារីយើ ផ្តល់​អត្ថប្រយោជន៍​ដ៏​សំបើម​ដល់​ឧស្សាហកម្ម​បោះពុម្ព​ កាត់​ដេរ ថ្នាំ​ជក់ ឱសថ​ និង​ឧស្សាហកម្ម​ផ្សេង​ទៀត​ ដោយ​ធ្វើ​ឲ្យ​ផលិត​ភាពការងារ​របស់​​កម្មករ​ប្រសើរ​ឡើង និង​ជួយ​បង្កើន​គុណភាព​ផលិតផល។ លោក ខារីយើ រួម​នឹង​វិស្វករ​ ៦ នាក់​ទៀត​បាន​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ឆ្នាំ​១៩១៥ ដោយ​ដាក់​ឈ្មោះ​ថា សាជីវកម្ម​វិស្វកម្ម​ខារីយើ ជា​ក្រុម​ហ៊ុន​ដែល​ផ្តោត​ជា​សំខាន់​លើ​បច្ចេក​វិទ្យា​​ម៉ាស៊ីន​ត្រជាក់។ ក្រុម​ហ៊ុន​នេះ​ចាប់​ផ្តើម​​ដំបូង​មាន​ទឹក​ប្រាក់​ប្រមាណ ៣៥​០០០​ ដុល្លារ​អាមេរិច លុះ​ដល់​ឆ្នាំ ១៩៩៥ ចំណូល​ពីការ​លក់​មាន​ប្រមាណ​ជា ៥​ពាន់​លាន ដុល្លារ​អាមេរិច។

សាលារៀន salarean.com