ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

មនុស្ស​ចាប់​ផ្តើម​ប្រើ​ទូរស័ព្ទ​តាំង​ពីពេល​ណា​មក?

ទូរស័ព្ទ​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៨៧៦ ដោយ​ លោក អាឡិច​សិន​ដឺ ក្រាហាម បែល Alexander Graham Bell។ គាត់​ជា​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​សំលេង​របស់​មនុស្ស​ ហើយ​បាន​រក​ឃើញថា​សំដី​របស់​មនុស្ស​បង្កើត​បាន​ជា​រលក​សំលេង​ញ័រ​តាម​ខ្យល់​ ។ ដោយ​សារ​របក​គំហើញ​នេះ​គាត់​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដំបូង​គេ​ ដែល​បញ្ជូន​សារ​ជា​​​សំលេង​បាន​ដោយ​ជោគ​ជ័យ​តាម​ខ្សែ​ភ្លើង​អគ្គិសនី។

អត្ថបទ​៖ សាលារៀន salarean.com