ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិ​ធី​ផ្លាស់​ប្តូរ​ម៉ៅ​ពី​Double Click ទៅ​ Single Click

តាមចំ​ណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ក្នុង​ការ​ប្រើ​ប្រាស់​ម៉ៅ​សំ​រាប់​បញ្ជា​ប្រ​តិបត្តិ​ការ​ផ្សេងៗ​ក្នុង​កុំ ​ព្យូទ័រ​របស់​អ្នក អ្នក​ខ្លះ​ចូល​ចិត្ត​ប្រើ​ប្រាស់​ ចុច​ពី​ដង(Double Click) ឬ ចុច​ម្តង (Single Click) ក្នុង​ការ​ប្រតិបត្តិ​ការ​អ្វី​ផ្សេង​ៗ​ ទៅ​តាម​តំ​រូវ​ការ​របស់​គេ​ដែល​គេ​ជឿរ​ជាក់​ថា​វា​អាច​ប្រើ​ប្រាស់​បាន​ល្អ​ ជាង​មុន។ ខាង​ក្រោម​នេះ​ជា​វិ​ធី​ដើម្បី​ទៅ​ធ្វើ​ការ​កែ​ប្រើ​

-    សូម​ចូល​Windows Explorer ដោយ​ចុច (Start+E)

-    សូម​ចុច​លើ Organize ដែល​វា​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង​នៃ​អេ​ក្រង់​ ហើយ​យក “Folder and Search Options”



-    អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ “Double click to open an item” ទៅ​ជា “Single Click to open an item”  ហើយ​ចុច OK




-    ចូ​រ​អ្នក​សាក​ល្បង​ធ្វើ​ការ​បើក​ឯក​សារ​ណា​មួយ​ដោយ​ប្រើ​ប្រាស់ Single click

គេហទំព័រ​សាលារៀន salarean.com