វិធីដាក់បង្ហាញនាឡិការច្រើនលើអេក្រង់កុំព្យូរទ័រ
ជាធម្មតាបើសិនជាអ្នកឧស្សាហ៍ចេញទៅក្រៅប្រទេសផ្សេងៗ ឬ មានក្រុមគ្រួសានៅប្រទេសណាមួយដែលខុសម៉ោងគ្នា នោះអ្នកតែងតែមានការលំបាកក្នុងកាគិតម៉ោងនៃប្រទេសមួយទៀត។
ក្នុងនេះដែរបើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Vista ឬ Windows 7 អ្នកអាចធ្វើការបន្ថែមនាឡិកាដែលអាចកំណត់ម៉ោងនៃប្រទេសផ្សេងៗ បាន ដោយអ្នកចុចទៅលើ ម៉ោងដែលនៅកែងស្តាំខាងក្រោម បន្ទាប់មកចុច Change date and time setting ហើយចុចទៅ Additional Clocks បន្ទាប់មកបន្ថែមនាឡិការទៅតាមតំបន់ដែលអ្នកចង់បាន។
.jpg)
ពេលអ្នករួចរាល់ អ្នកអាចមើលម៉ោងដែលអ្នកបានបន្ថែមនោះដោយចុចទៅលើកន្លែងម៉ោងដដែល អ្នកនឹងឃើញមាននាឡិការទៅតាមចំនួនដែលអ្នកបានបន្ថែម។

និពន្ធដោយគេហទំព័រសាលារៀន salarean.com
