វិធីកំណត់ម៉ោងឲ្យកុំព្យូទ័របិទដោយស្វ័យប្រវត្តិ
ការកំណត់ម៉ោងឲ្យកុំព្យូទ័របិទដោយខ្លួនឯងជាស្វ័យប្រវត្តិ ជាវិធីសាស្រ្តដ៏ចាំបាច់មួយដែលអ្នកប្រើប្រាស់កុំព្យូទ័រត្រូវ ដឹង ព្រោះថាពេលយើងប្រើប្រាស់កុំព្យូទ័រយើងមិនអាចជៀសផុតទេក្នុង ករណីដែលយើងមិនអាចមានពេលវាលាគ្រប់គ្រាន់ក្នុងការចាំវាចប់ ដើម្បីបិទ ខណៈពេលដែលកុំព្យូទ័ររបស់យើងកំពុងដំណើរការអ្វីមួយសំខាន់។ ដើម្បីកំណត់ម៉ោងឲ្យវាបិទយើងត្រូវ
-ចុចសញ្ញា Window បូកនិង R (Start+R) នោះវានឹងចេញប្រអប់មួយហៅថា Run
- បន្ទាប់មកវាយអក្សរ Shutdown –s –t 600 បន្ទាប់មកចុចប៉ូតុង OK។

សូមបញ្ជាក់ 600 គឺជាវិនាទីដែលយើងចង់កំណត់ឲ្យបិទដែលគិតចាប់ពីវិនាទីដែល យើងចុចពាក្យ OK។ សរុបមកវាមានន័យថា 600 វិនាទី (ឬ ១០នាទី) ក្រោយមកកុំព្យូទ័រនឹងត្រូវបិទដោយស្វ័យប្រវត្តិ។
និពន្ធដោយគេហទំព័រសាលារៀន salarean.com
