បង្រួម ឬពង្រីកអេក្រង់កម្មវិធីក្នុង Windows ដោយប្រើ Short cut key
ចំណេះដឹងអំពី Short cut key ក្នុង Windows អាចជួយសម្រួលការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន។ គេអាចសម្រេចកិច្ចការនីមួយៗដែលត្រូវធ្វើជាមួយ កម្មវិធីកុំព្យូទ័របានយ៉ាងឆាប់រហ័សបំផុត។ ពេលប្រើប្រាស់កុំព្យូទ័រម្តងៗ យើងតែងចាំបាច់ត្រូវបង្រួម ឬពង្រីកអេក្រង់ ឬឆ្លាស់កម្មវិធីដែលយើងប្រើ។ ចូរអនុវត្តតាមវិធីខាងក្រោម ដើម្បីធ្វើកិច្ចការនេះឲ្យបានយ៉ាងឆាប់រហ័សបំផុត៖
- Start (សញ្ញា Windows)+ Arrow up: ដើម្បី Maximize
- Start + Left arrow: ទាញកម្មវិធីអោយទៅជ្រុងខាងឆ្វេងនៃScreen
- Start + Right arrow: ទាញកម្មវិធីអោយទៅជ្រុងខាងស្តាំនៃScreen
- Start + Arrow down: អាចជា Restore Screen ឬ Minimize Screen
- Alt + Tab: ឆ្លាស់កម្មវិធីពីមួយទៅមួយ
- Start + Tab: ឆ្លាស់កម្មវិធីជាលក្ខណៈ 3D
សាលារៀន salarean.com
