បំលែងពី Word ទៅ PDF ដោយមិនប្រើប្រាស់កម្មវិធីជំនួយ
ឯកសារ Word គឺជាឯកសារដែលយើងអាចកែប្រែអត្ថបទបន្ថែមបន្ថយបានទៅតាមតម្រូវ ការ ចំណែកឯកសារPDF វិញគឺជាឯកសារដែលមិនអាចកែប្រែបាន ដែលភាគច្រើនគេហៅវាថាឯកសារងាប់។ គេតែងតែបំលែងឯកសារពីWord ទៅPDF នៅពេលដែលគេមិនចង់អោយនណារម្នាក់ធ្វើការកែប្រែទៀត។ ការបំលែងឯកសារ អាចធ្វើឡើងដោយមានកម្មវិធីជំនួយ ឬដោយមិនបាច់មានកម្មវិធីជំនួយក៏បាន។ ចូរអនុវត្តតាមវិធីសាស្ត្រខាងក្រោមដើម្បីបំលែងពី Word (Microsoft Office 2010) ទៅជា PDF ៖
- ចូលMenu ខាងលើ ហើយចុចលើFile Save As
- ចូរជ្រើសរើសប្រភេទឯកសារ(Save as type)
- ជ្រើសរើស PDF(*.pdf)

- ដាក់ឈ្មោះក្នុងប្រអប់ (File name)
- ហើយរើសទីតាំងរក្សាទុក ហើយចុច Save

ចប់
និពន្ធដោយគេហទំព័រសាលារៀន
