រៀនបង្កើត blog (គេហទំព័រផ្ទាល់ខ្លួន)ជាភាសាខ្មែរដោយឥតគិតថ្លៃ ក្នុង Wordpress
ប្លក (Blog) ជាអ្វី? ប្លកជាកន្លែងសម្រាប់ពិភាក្សាឬបញ្ចេញទស្សនៈលើប្រព័ន្ធអ៊ីនធើណិត។ និយាយឲ្យងាយយល់គឺ ប្លកជាគេហទំព៍រផ្ទាល់ខ្លួនសម្រាប់បោះផ្សាយអំពីសកម្មភាពផ្ទាល់ ខ្លួន ឬហេតុការណ៍ផ្សេងៗ។ សម័យនេះជាសម័យអ៊ីនធើណិត មនុស្សនៅទូទាំងពិភពលោកនិយមប្រើប្លកជាងពេលណាៗទាំងអស់។ ប្លកដែលពេញនិយមជាងគេលើពិភពលោក គឺ Wordpress និង Blogspot។ ប្លកទាំងពីរនេះ អនុញ្ញាតឲ្យមនុស្សទូទៅចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ។ នៅទីនេះយើងសូមលើកយក Wordpress (ភាសាខ្មែរ) មកបង្ហាញ។
ដើម្បីចុះឈ្មោះក្នុង Wordpress ភាសាខ្មែរ ចូរអនុវត្តដូចខាងក្រោម៖
១. ចូលក្នុងគេហទំព័រ www.km.wordpress.com
២. ចុចពាក្យ ឡុកចូល
៣. ចុចពាក្យ ចុះឈ្មោះ (ដូចក្នុងរូប)

៤. បំពេញព័ត៌មានចុះឈ្មោះ (ក្នុងរូបខាងក្រោម)។ រួចហើយ ចុចពាក្យ បង្កើតប្លក ។

៥. បន្ទាប់មកវានឹងលេច អេក្រង់ដូចខាងក្រោម។ ចូរបើកអ៊ីម៉ែលរបស់អ្នកដើម្បី បញ្ចប់ដំណើរការចុះឈ្មោះ (activate)។

៦. នៅក្នុងអ៊ីម៉ែលរបស់អ្នកចូរចុចពាក្យ Activate Blog

៧. វានឹងលេចចេញសារដូចខាងក្រោម។ នេះមានន័យថាយើងបង្កើតបានរួចរាល់ហើយ។

៨. នេះជាទំព័រដើមនៃប្លកដែលបង្កើតរួច

៩. ការបោះផ្សាយអត្ថបទលើកដំបូង៖ ដើម្បីបោះផ្សាយអត្ថបទបាន គេត្រូវ ឡុកអ៊ីន តាមទំព័រដើមរបស់ប្លក។ រួចវាយឈ្មោះ និងលេខសំងាត់។

១០. បន្ទាប់មកចូរជ្រើសរើសពាក្យថា សរសេរអត្ថបទថ្មី

១១. ដាក់ចំណងជើងអត្ថបទ រួចវាយខ្លឹមសារ ចុងក្រោយចុចពាក្យថា ចុះផ្សាយអត្ថបទ៕

ចប់
និពន្ធដោយគេហទំព័រសាលារៀន salarean.com
