សក់ក្រហម
សក់អូនក្រហម .......... អូនខំថ្នាក់ថ្នម ......... លាបថ្នាំប្តូរពណ៌
ឲ្យបងសំរើប .............. រំភើបញាប់ញ័រ ........ មិនមែនសក់ជ័រ
ទិញមកពាក់ទេ។
សម័យឥឡូវ .............. បើទុកសក់ខ្មៅ ....... មិនសូវអូខេ!
ទាល់តែក្រហម .......... ទើបស្អាតដាច់គេ .... ឌីស្កូយេយេ !
ឡាំបាដាញាក់គូថ។
តែបងកុំភ័យ ............. ពិតមែនសក់ស្រី ...... ពណ៌ដូចសក់ពោត
តែចិត្តស្រីខៀវ ........... ស្រៀវស្រើបរហូត ... ស្នេហាគ្រប់ម៉ូត
អូនចូលចិត្តណាស់។
ឲ្យតែបងប្រឹង ........... រកជីដំឡឹង .............. រកឡានរកផ្ទះ
កុំខ្វល់រឿងជាតិ ........ ត្រូវខ្វល់រឿងមាស ..... ទោះខាងណាឈ្នះ
មាសយើងពេញទូ។
.........................
អ្នកនិពន្ធ គង្គ ប៊ុនឈឿន
សៀវភៅ បណ្តាំកវី កម្រងកំណាព្យអប់រំ បោះពុម្ពឆ្នាំ ២០០១
