ពេលដែលដំរីមុជទឹកស្អាតហើយ ហេតុអ្វីក៏យកភក់មកបាចលើខ្លួនអោយប្រឡាក់ថែមទៀត?
តាមធម្មតា ដំរីចុះត្រាំទឹកឲ្យត្រជាក់ខ្លួន។ គេសង្កេតឃើញថាពេលឡើងគោកមកវិញ ដំរីច្រើនតែព្រួសភក់ បាចពាសពេញខ្លួន ជួនកាលទៀតវាប៉ាតភក់យ៉ាងក្រាស់មួយស្រទាប់នាំអោយប្រឡាក់ ខ្លួនជាងពេលដែលវាមិនទាន់ចុះទៅត្រាំទឹកទៅទៀត។ ការធ្វើដូច្នេះគឺដើម្បីការពារស្រទាប់ស្បែកជ្រួញៗដែលងាយទន់ ផុយ ដោយយកភក់ឬដីមកផ្ជិតរន្ធប្រហោងស្បែក និងការពារកុំឲ្យ សត្វល្អិតជញ្ជក់ឈាមវា ដូចជា រុយ មូស សុស ឬល្បោមជាដើម។
(ដកស្រង់ចេញពី សៀវភៅវិញ្ញាសាពិសេស វប្បធម៌ទូទៅភាគពីរ របស់លោក ឡុងសារិន)
