ផ្កាយដុះកន្ទុយជាអ្វី?
ផ្កាយដុះកន្ទុយធ្វើដំណើរក្នុងប្រព័ន្ធព្រះអាទិត្យ។ ផ្កាយដុះកន្ទុយដែលធំជាងគេបំផុតមានទំហំ ប្រមាណត្រឹមពីរបីរយគីឡូម៉ែត្រប៉ុណ្ណោះ បន្តែពន្លឺកន្ទុយរបស់វាអាចមានប្រវែងរាប់លានគីឡូម៉ែត្រ។ នៅពេលផ្កាយដុះកន្ទុយ ធ្វើដំណើរទៅរកព្រះអាទិត្យ កាំរស្មីព្រះអាទិត្យបំបែកភាគល្អិតរបស់វាហើយរុញច្រានចេញទៅក្រៅ ធ្វើឲ្យកន្ទុយផ្កាយឡើងវែង។ ផ្កាយដុះកន្ទុយគឺជាពពកនៃបណ្តុំធូលី ទឹកកក ឧស្ម័នកក និងថ្ម។ កន្ទុយផ្កាយកកើតពីឧស្ម័នឆេះសន្ធោសន្ធៅនិងធូលី។
អត្ថបទ៖ សាលារៀន salarean.com
