ឥន្ទធនូជាអ្វី?
ប្រភព ដើមរបស់ឥន្ទធនូគឺពន្លឺ។ ពន្លឺគឺជាបន្សំរបស់ពណ៌ទាំង៧ មានស្វាយ ខៀវ ក្រហម លឿង ជាដើម។ តាមធម្មតាភ្នែកយើងមិនអាចមើលមិនឃើញពណ៌ទាំងអស់នោះនៅក្នុងពន្លឺ បានទេ តែនៅពេលដែលបាច់ពន្លឺត្រូវបានរាំងខ្ទប់ ដោយពពុះសាប៊ូ អំបែងកញ្ចក់ ឬពេជ្រ ពណ៌ទាំងនោះក៏លេចរូបរាងឡើង។ ដូចគ្នានេះដែរ នៅពេលកាំរស្មីព្រះអាទិត្យប៉ះចំដំណក់ភ្លៀងក្នុងខ្យល់ ពណ៌ដែលមានក្នុងពន្លឺក៏លេចរូបរាងឡើងបង្កើតបានជាឥន្ទធនូ។ គេអាចមើលឃើញឥន្ទធនូ នៅពេលបើកថ្ងៃ(មានព្រះអាទិត្យ) ក្នុងកំឡុងពេលឬក្រោយពេលភ្លៀងរូច។
អត្ថបទ៖ គេហទំព័រសាលារៀន salarean.com
