អ្នកមានជាងគេបំផុតនៅ បាប៊ីឡន-Babylon
អ្នកមានជាងគេបំផុតនៅបាប៊ីឡនគឺជាចំណងជើងសៀវភៅដ៏ល្បីបំផុតមួយនៅ ទូទាំងពិភពលោក។ ខ្លឹមសារសំខាន់នៃសៀវភៅនេះគឺអប់រំមនុស្សឲ្យយល់ដឹងអំពីមូលដ្ឋាន គ្រឹះនៃហិរញ្ញវត្ថុ ពន្យល់អំពីការសន្សំប្រាក់ និងការវិនិយោគ។ សៀវភៅនេះនិពន្ធតាំងពីឆ្នាំ ១៩២៦ មកម្ល៉េះដោយ George Samuel Clason តែខ្លឹមសារនៅតែមានប្រយោជន៍អនុវត្តន៍បានគ្រប់សម័យ។
អ្នកមានជាងគេបង្អស់នៅបាប៊ីឡន៖ ក្បួនឆ្ពោះទៅរកភាពមានបាន
១. ត្រូវមានឆន្ទៈចង់ក្លាយជាអ្នកមាន
២. សន្សំ១ភាគ១០នៃប្រាក់ចំណូល ដាច់ខាត
៣. វិនិយោគប្រាក់សន្សំដោយប្រុងប្រយ័ត្ន
៤. យកប្រាក់ចំណេញពីការវិនិយោគ មកវិនិយោគឡើងវិញ កុំយកទៅចាយវាយខ្ជះខ្ជាយ
៥. រៀនប្រើលុយឲ្យធ្វើការឲ្យ និងប្រើលុយដើម្បីបង្កើតលុយបន្ថែមទៀត
៦. ត្រូវប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន៖ ទោះជាមានរឿងអ្វីក៏ដោយ ត្រូវដក១ភាគ១០នៃប្រាក់ចំណូលជាប្រចាំទុកជាប្រាក់សន្សំ និងវិនិយោគដោយឆ្លាតវៃ៕
អានអត្ថបទដើមទាំងស្រុងជាភាសាអង់គ្លេស The Richest Man in Babylon
ប្រែសម្រួលរៀបរៀង salarean.com
