ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ធម្ម​សម្បត្តិ​៣​យ៉ាង​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន

១. ជា​បុគ្គល​ដែល​មាន​ភ្នែក​ល្អ ភ្នែក​ភ្លឺ​ ចេះ​ដឹង​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ជំនួញ ស្គាល់​ដើម​ទុន​ ស្គាល់​កំរៃ ជា​ពិសេស​ចេះ​ក្បួន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម។

២. ជា​បុគ្គល​មាន​សេចក្តី​ព្យាយាម​យ៉ាង​មោះមុត ចេះ​ស្ទង់ ​ចេះ​ពិចារណា ចេះ​ពិនិត្យ​កាលៈទេសៈ មាន​គំនិត​បច្ចេកទេស មាន​សេចក្តី​ឆ្លាត​ក្រៅ​តម្រា​ ដឹង​កិច្ច​កល​ ដូច​ជា​ដឹង​ថា ទៅ​ទិញ​របស់​នៅ​កន្លែង​ណា​មាន​តម្លៃ​ថោក ទៅ​លក់​នៅ​ផ្សារ​ណា​បាន​តម្លៃ​ខ្ពស់។ ជា​ពិសេស​បើ​បាន​ចំនេញ​ច្រើ​ន​មិន​ភ្លេច​ស្មារតី​ ខាតដើមទុន​គេ​មិន​សុខ​ចិត្ត​លះ​បង់​ចោល​ឬ​រាង​ចាល​ឡើយ។

៣. ជា​បុគ្គល​មាន​មនុស្ស​រាប់​អាន​ច្រើន សំបូរ​មិត្ត​សម្លាញ់ ស្គាល់​ពី​របៀប​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ បាក់​ចិត្ត​និយម មាន​ជំនឿ​មាន​សេចក្តី​ទុក​ចិត្តទុក​ថ្លើម រហូត​ស៊ូ​ចំនេញ​ស៊ូ​ខាត​ជាមួយ​គ្នា។

ពុទ្ធោវាទ​

គេហទំព័រ​សាលារៀន salarean.com