ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ក្បួន​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​រុស្ស៊ី

ដើម្បី​ការពារ​សុវត្ថិ​ភាព​ដល់​លោក​ប្រធានាធិបតី​រុស្ស៊ី ពេល​​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​កន្លែង​ណាមួយ ក្រុម​អង្គរក្ស​តែ​រៀបចំការពារ​សុវត្ថិភាព​យ៉ាង​តឹង​រឹង...។​
(១) មួយ​ខែ​ឬ​មួយ​ខែ​កន្លះមុន​ទស្សនកិច្ច​ តែង​មាន​ក្រុម​ស៊ើបការណ៍​ចេញ​ទៅ​តំបន់​ទស្សនកិច្ច​ជានិច្ច​ដើម្បី​ស៊ើប​មើល​ សភាពការណ៍​ជាក់​ស្តែង​មុន​ពេល​លោក​ប្រធានាធិបតី​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ
(២) បី​ឬ​បួន​អាទិត្យ​មុន​ទស្សនកិច្ច​ ក្រុម​ស៊ើបការណ៍​ចេញ​មក​យក​ការណ៍​ម្តង​ទៀត
(៣) ក្នុង​ពេល​ទស្សនកិច្ច​អង្គរក្ស​ការ​ពារ​សុវត្ថិភាព​មាន​៤​ស្រទាប់
- ស្រទាប់​ទី១​ នៅក្បែរ​ខ្លួន គឺ​ជា​អ្នក​រង​គ្រាប់ ដែល​ជាទូទៅ​មានកាន់​វ៉ាលី។
- ស្រទាប់​ទី​២ បន្លំ​ខ្លួន​ជាមួយ​ជនស៊ីវិល
- ស្រទាប់​ទី​៣ ស្ថិត​នៅ​ចំងាយ​ណាមួយ​ដែល​អាច​ចាប់​ឃាតកៈ​បាន
- ស្រទាប់​ទី៤ ស្ថិត​នៅ​ពី​ចំងាយ​ចាំ​លប​បាញ់​