ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ប្រើ​ទូរស័ព្ទ​ដៃ​ដើម្បី​ទទួល​បាន​ព័ត៌មាន​តំលៃ​ទំនិញ​លក់​រាយ​លើ​ទី​ផ្សារ​

នាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​ផ្សាយ​សៀវភៅ​ណែនាំ ​អំពី​របៀប​ផ្ញើសារ​ពី​ទូរស័ព្ទ​ដៃ​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​តំលៃ​ ទំនិញ​លក់​រាយ​លើ​ទីផ្សារ គ្រាន់​តែ​វាយ​លេខ​កូដ​ទំនិញ​ (ឧទាហរណ៍ គ្រឿង​សំណង់​) រួច​ផ្ញើ​ទៅ​កាន់​លេខ 092-333938 នោះ​នឹង​ទទួល​បាន​កូដ​តំលៃ​ទំនិញ​ត្រឡប់​មក​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ដើម្បី​ប្រើ​សេវា​នេះ​បាន​ លោក​អ្ន​ក​ត្រូវ​ចុះ​ឈ្មោះ​ជា​សមាជិក​ប្រព័ន្ធ​ព័ត៌មាន​ទី​ផ្សារ​អេឡិច​ ត្រូនិច (Electronic Market Communication System-EMCS) នៅ​ការិយាល័យ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​ទី​ផ្សារ​ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្មនៃ​ក្រសួង​ពាណិជ្ជកម្ម ឬ​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​រាជ​ធានី​​​ ខេត្ត។ ព័ត៌មាន​លំអិត​សូម​ទាក់​ទងៈ ០១២៩៤០៨២៩ /០១២​៨៨៩៧៤៧ /០១២៨៩៣៧៣១ ។