ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

តើ​ផ្លូវ​អាកាស​​មាន​សញ្ញា​ចរាចរណ៍​ដូច​ផ្លូវ​គោក​ទេ?

យើង​​គ្រប់​គ្នា​ប្រហែល​ជា​ឆ្ងល់​ណាស់​ថា​តើ​ផ្លូវ​អាកាស​ដែល​យន្ត​ហោះ​ ហោះ​ហើរ​មាន​សញ្ញា​ចរាចរណ៍​ដូច​ជា​នៅ​លើ​ផ្លូវ​គោក​ដែល​យើង​ធ្វើ​ដំណើរ​រាល់ ​ថ្ងៃ​ដែរ​ឬ​ទេ។ ការ​ហោះ​ហើរ​តាម​ផ្លូវ​អាកាស​​ក៏​មាន​សញ្ញា​ចរាចរណ៍​ប្រហាក់​ប្រហែល​គ្នា ​នឹង​លើ​ផ្លូវ​គោក​ដែរ។ ខុស​គ្នា​ត្រង់​ថា​តាម​ផ្លូវ​អាកាស​គេ​ប្រើ​ប្រព័ន្ធ​រាដា។ អ្នក​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​បញ្ជូន​រលក​សញ្ញា​ជាប់​ជាប្រចាំ​ទៅ​លើ ​អាកាស។ រលក​សញ្ញា​នេះ​អាច​បញ្ជូន​ចេញ​បាន​ឆ្ងាយ​ ទោះ​បី​ជា​ផ្ទៃ​មេឃ​ចុះ​អ័ព្ទ​​ ឬ​មាន​ព្យុះ​ភ្លៀង​ក៏​ដោយ។ រលក​សញ្ញា​នេះ​បញ្ជា​ប្រាប់​អ្នក​បើក​យន្ត​ហោះ​ថា​ តំបន់​កំពុង​ហោះ​ហើរ​ត្រូវ​កម្រិត​ល្បឿន​ត្រឹម​ប៉ុណ្ណា​ជា​ដើម។ អ្នក​បើក​យន្ត​ហោះ​ទទួល​សញ្ញា​រាដា​​ហើយ​អនុវត្ត​ទៅ​តាម​នោះ។

អត្ថបទ៖ សាលារៀន salarean.com