តើរាងកាយមនុស្សឈប់លូតលាស់នៅពេលណា?
នៅក្នុងជីវិតមនុស្សយើងម្នាក់ៗ មានពីរដំណាក់កាលដែលរាងកាយយើងលូតលាស់យ៉ាងឆាប់រហ័ស។ ដំណាក់កាលទីមួយ គឺនៅពេលនៅជាទារកទើបនឹងកើត និងអាយុក្រោម៦ខែ។ ដំណាក់កាលទីពីរ គឺនៅពេលវ័យជំទង់។ នៅពេលនោះ ក្មេងប្រុសចាប់ផ្តើមបែកសំលេង និងដុះពុកមាត់។ ចំណែកឯក្មេងស្រី ចាប់ផ្តើមមានរូបរាងកាយពេញលេញជាមនុស្សស្រី។ មនុស្សស្រី លូតលាស់អស់កំពស់ត្រឹមអាយុ ១៨ ឆ្នាំ ចំណែកឯមនុស្សប្រុសបន្តលូតលាស់ថែមប៉ុន្មានឆ្នាំទៀត។
អត្ថបទ៖ សាលារៀន salarean.com
