ហេតុអ្វីពេលយើងស្តាប់សំបកខ្យងសមុទ្រយើងឮសូររលកសមុទ្រ
អ្នកដែលធ្លាប់ទៅលេងសមុទ្រប្រហែលជាធ្លាប់បានសាកល្បងរួចមកហើយ គឺពេលដែលយើងយកសំបកខ្យងសមុទ្រមកដាក់នឹងត្រចៀកយើងនឹងឮសូរសំលេង ដូចជារលកសមុទ្របក់បោក ហាក់ដូចជាស្ថិតនៅមាត់សមុទ្រពិតៗ។ មូលហេតុដែលយើងឮសូរដូច្នេះគឺដោយសារតែសំបកខ្យងបំពងសំលេងខ្យល់ ដែលបក់ចូលទៅ ឲ្យឮសូរខ្លាំងឡើង ធ្វើឲ្យយើងគិតថាជាសំលេងរលកសមុទ្រ។ លក្ខណៈនៃសំបកខ្យងគឺដូចគ្នាទៅនឹងសំបកហ្គីតាដូច្នោះដែរ គឺបំពងសំលេងឲ្យកាន់តែឮជាងមុន។
ស្រាវជ្រាវ និងអត្ថបទដោយ៖ គេហទំព័រសាលារៀន salarean.com
