ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ក្បួន​គុណ​ចំនួន​ពីរ​ខ្ទង់​ដោយ​មាត់ទទេ

ការ​គុណ​ចំនួន​ពីរ​ខ្ទង់​ដោយ​មាត់​ទទេ​ មិន​មែន​ជា​ការ​លំបាក​ណាស់​ណា​ទេ​ កាលណា​គេ​ចេះ​បច្ចេកទេស​គិត​លេខ​លឿន​ ដោយ​បំបែក​ចំនួន​ដែល​ត្រូវ​គុណ​ឲ្យ​ទៅ​ជា​លេខ​តូច​ល្មម​ ដែល​គេ​​អាច​គិត​ដោយ​មាត់​ទទេ​បាន។ ឧទាហរណ៍ 63 X 27 យើង​អាច​សរសេរ​ទៅ​ជា 63X(9X3) បន្ទាប់​មក​ យក​ 63 គុណ​នឹង​ 9 (​មិន​លំបាក​គិត​ដោយ​មាត់​ទទេ​ នោះ​ទេ) រួច​យក​ផលគុណដែល​យក​ឃើញ​មក​​ គុណ​នឹង​3​បន្ត​ទៀត។
63X9=567
567X3=1701
ដូច្នេះ 63 គុណ​នឹង​ 27​ ស្មើ​ នឹង​ 1701 ។

ចំណាំ​ ក្បួន​នេះ​អនុវត្ត​បាន​ចំពោះ​ចំនួន​ពីរ​ខ្ទង់​ដែល​អាច​បំបែក​ជា​ផលគុណ​នៃ​ចំនួន​មួយ​ខ្ទង់​បាន​ (បំបែក​ដូច​មេលេខ)។