ការរៀនភាសាត្រូវគិតពីកត្តាសំខាន់ពីរ គឺ ប្រភពចំណេះដឹង និងរបៀបសិក្សា។ ១. ប្រភពចំណេះដឹង ចំណេះដឹងដែលទទួលបាន កើតចេញមកពីបីប្រភព គឺៈ - គ្រូបង្រៀន អាចផ្តល់ចំណេះដឹងបាន ៤០% - សៀវភៅ អាចផ្តល់ចំណេះដឹងបាន ៣០% - ប្រភពផ្សេងៗ (គ្រួសារ មិត្តភក្តិ...) អាចផ្តល់ចំណេះដឹងបាន ៣០% អ្នកសិក្សាគួរដឹងថាចំណេះដឹងភាសាកើតមកពីប្រភពចំបងៗទាំង បីខាងលើ ហើយគួរគប្បីប្រមូលចំណេះពីប្រភពទាំងបីឲ្យបានច្រើនបំផុត។ អ្នកសិក្សាភាគច្រើន ច្រើនផ្តោតល ...
អានបន្ត
ច្រកផ្លូវសំខាន់ដែលអាចផ្តល់ចំណេះដឹងដល់អ្នកសិក្សារៀនសូត្ររួមមានៈ ១. ការអាន ២. ការសរសេរ ៣. ការសន្ទនា ៤. ការសង្កេត ការអាន គួរជ្រើសរើសយកសៀវភៅណាដែលផ្តល់ចំណេះដឹង។ គួរជៀសវាងសៀវភៅ ដែលអាចប្រែក្លាយជាថ្នាំពិល ឬសៀវភៅណាដែលអានហើយស្រង់យកប្រយោជន៍គ្មាន ខាតពេលឥតប្រយោជន៍។ ដើម្បីនឹងបានប្រយោជន៍អតិបរមាពីសៀវភៅ គេគួរប្រតិបត្តិតាមគោលការណ៍ដូចតទៅៈ - ខិតខំអានសៀវភៅមួយក្បាល ឲយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប ...
អានបន្ត
ដើម្បីទទួលបានជោគជ័យគ្រប់សមរភូមិប្រលងអ្នកត្រូវត្រៀម ខ្លួនឲ្យបានពេញលេញបំផុត។ អ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូតមក។ អ្នកត្រូវកត់ចំណាំនិងសង្ខេបខ្លឹមសារសំខាន់ៗ រួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម៥ឬ១០ នាទី។ អ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរដើម្បីងាយស្រួលរំលឹក ម្តងម្កាល។ វិធីសាស្ត្រនេះអាចជួយឲអ្នករៀបចំឯកសារមានសណ្តប់ធ្នាប់ល្អ និងអាចរក្សាការចងចាំបានប្រមាណ៨០%។ ...
អានបន្ត
ពេលនិយាយដល់ជំនាញច្បាប់ ម្នាក់ៗមុខតែនឹងឃើញដល់ការងារជាមេធាវី។ ជំនាញច្បាប់សិក្សាយ៉ាងទូលាយអំពីទ្រឹស្តីនិងដំណើរការប្រព័ន្ធ ច្បាប់។ និស្សិតនឹងសិក្សាអំពីច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ដោយសារតែពិភពលោកមានការប្រែប្រួលឆាប់រហ័ស ហេតុនេះក៏ត្រូវមានច្បាប់ថ្មីៗដើម្បីគ្រប់គ្រងលើបម្រែបម្រួល ទាំងនោះដែរ។ និស្សិតច្បាប់នៅទូទាំងពិភពលោកនឹងសិក្សាផ្តោតសំខាន់លើផ្នែកឯកទេស ណាមួយអាស្រ័យទៅតាមតម្រូវជាក់ស្តែងក្នុងប្រទេសនីមួយៗ ឧទាហរណ៍ប្រទេសក្នុ ...
អានបន្ត
មុខជំនាញចិត្តវិទ្យាជាមុខជំនាញដ៏ពេញនិយមមួយនៅបណ្តាប្រទេស អភិវឌ្ឍន៍និងប្រទេសមហាអំណាចរួមមានសហរដ្ឋអាមេរិចជាដើម។ នៅកម្ពុជា គេហាក់មិនទាន់ចាប់អារម្មណ៍ច្រើននៅឡើយ។ ចិត្តវិទ្យាជាវិទ្យាសាស្ត្រមួយសិក្សាអំពីចិត្តនិងទង្វើរបស់ មនុស្ស។ ដើម្បីចូលរៀនមុខជំនាញនេះបានសិស្សានុស្សិសត្រូវត្រៀមលក្ខណៈ ចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា គណិតវិទ្យានិងជីវិវិទ្យា។ និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា នឹងបានយល់ដឹងអំពីដំណើរអភិវឌ្ឍន៍របស់ចិត្ត របៀបជំរុញលើ ...
អានបន្ត
មុខជំនាញសង្គមវិជ្ជា សិក្សាអំពីមនុស្សនិងសង្គមមនុស្ស អំពីកម្លាំងវប្បធម៌និងកម្លាំងសង្គមមកលើចិត្តគំនិតនិងទង្វើរបស់ មនុស្ស។ សង្គមវិជ្ជា ព្យាយាមស្វែងយល់អំពីកត្តាដែលធ្វើឲ្យសង្គមនិងពិភពលោកប្រែប្រួល ហើយក៏យកចិត្តទុកដាក់ផងដែរអំពីវិសមភាពសង្គម។ និស្សិតដែលជ្រើសរើសយកជំនាញសង្គមវិជ្ជា នឹងសិក្សាផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវសង្គម អំពីបុព្វហេតុនានាដែលធ្វើឲ្យចរិតនិងទង្វើរបស់មនុស្សប្រែប្រួល។ មុខវិជ្ជាដែលត្រូវសិក្សារួមមាន ទ្រឹស្តីស ...
អានបន្ត