ពេលវេលាជាវត្ថុដ៏មានតម្លៃបំផុតក្នុងជិវិតមនុស្ស។ គេតែងប្រៀបធៀបពេលវេលាទៅនឹងមាសប្រាក់។ តាមពិតពេលវេលាមានតម្លៃខ្លាំងជាងមាសប្រាក់ទៅទៀត។ ពេលវេលាគឺជាជីវិត។ មនុស្សម្នាក់ៗ មានពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នេះ គេពុំគួរយកពេលវេលាទៅខ្ជះខ្ជាយចោលដោយឥតប្រយោជន៍ឡើយ។ គេគួរប្រើពេលវេលាឲ្យចំគោលដៅ ពោលគឺប្រើពេលវេលាភាគច្រើនបំផុតទៅលើកិច្ចការទាំងឡាយណាដែលផ្តល់ផ្លែផ្កានាថ្ងៃអនាគត។ ការចេះប្រើពេលវេលាឲ្យត្រូវតាមវត្ថុបំណង ...
អានបន្ត
មានតែការប្រែប្រួលទេដែលឥតប្រែប្រួល អ្វីៗគ្រប់យ៉ាងក្នុងលោកនេះតែងតែប្រែប្រួលជានិច្ច (ពុទ្ធោវាទ)។ នេះជាសច្ចភាពនៃជីវិត។ គេគួរចេះសង្កេតមើលការប្រែប្រួលដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ និងចេះសម្របខ្លួនទៅតាមសភាពជាក់ស្តែងនៃជីវិត។ មនុស្សដែលមិនចេះសង្កេតមើលការប្រែប្រួល តែងគិតថាអ្វីៗគ្រប់យ៉ាងនឹងស្ថិតស្ថេរជានិច្ច ទីបំផុតទៅ ពួកគេនឹងបាត់បង់ប្រយោជន៍ក្នុងជីវិតដោយមិនដឹងខ្លួន ព្រោះមិនអាចបត់បែនទាន់សភាពការណ៍បាន។ ក្នុងសៀវភៅ Who move ...
អានបន្ត
តាមមូលដ្ឋានភូមិសាស្ត្រខ្មែរជាជនជាតិចូលចិត្តអួត ព្រោះខ្មែរឋិតក្នុងអំបូរខ្មែរមន ឯអំបូរខ្មែរមនមានទីតាំងស្ថិតនៅជ្រោយសុវណ្ណភូមិ។ ប្រជាជនដែលរស់នៅក្នុងជ្រោយសុវណ្ណភូមិរមែងសប្បាយចិត្តនឹងភោគទ្រព្យធម្មជាតិរបស់ខ្លួន ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យមានអំណួតអួតមិនដឹងខ្លួន។ ប្រជាជនដែលរស់នៅក្នុងជ្រោយសុវណ្ណភូមិគឺមន ចាម និងខ្មែរ ប៉ុន្តែសម័យនោះពុំមានកំណត់ព្រំដែនទេ។ គេរស់នៅតាមបែបកុលសម្ព័ន្ធ។ គេរកស៊ីជួញមាសជាមួយពួកព័រទុយគ្ហេដែលឧស្សាហ៍ធ្វើ ...
អានបន្ត
គេថាសុភមង្គលកើតមានក្នុងចិត្ត។ ប្រសិនបើចិត្តប្រសព្វតែនឹងរឿងល្អៗជារៀងរាល់ថ្ងៃ មានន័យថាសុភមង្គលក៏កើតមានជារៀងរាល់ថ្ងៃដែរ។ មនុស្សតែងរីករាយកាលណាគេបានធ្វើកិច្ចការដែលខ្លួនពេញចិត្ត និងយល់ថាខ្លួនបានធ្វើប្រយោជន៍ជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសសកម្មភាពណាមួយមកធ្វើជារៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍន៍ស្មារតីនិងគំនិតច្នៃប្រឌិត។ សូមកុំមើលរំលងប្រយោជន៍ពីកិច្ចការតូចតាចឲ្យសោះ។ កាលណាយើងអាចចាប់ផ្តើមធ្វើកិច្ចការពីតូចឡើងទៅ យើងនឹងសន្សំសេ ...
អានបន្ត
ទុកមួយស្នៀតការពារខ្លួនជាពាក្យទំនៀមមួយដែលស្ថិតនៅក្នុងសន្តានចិត្តខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ពាក្យទំនៀមនេះ បង្ហាត់មនុស្សឲ្យចេះលាក់តម្រិះពោលគឺមិនបង្រៀនអ្នកដទៃឲ្យអស់ពីក្នុងខ្លួននោះទេ។ មានដំណាលមកថា កាលពីបូរាណកាលដ៏យូរលង់ណាស់មកហើយ ឆ្មា គឺជាគ្រូរបស់ខ្លា។ ឆ្មា បានបង្រៀនខ្លាឲ្យចេះគ្រប់វិជ្ជា។ ថ្ងៃមួយខ្លាបែរជាមានបំណងចង់សម្លាប់ឆ្មាចោល ប៉ុន្តែបំណងនេះមិនបានសម្រេចដោយសារឆ្មារត់ឡើងលើដើមឈើបាត់ ហើយខ្លាមិនចេះឡើងដើម ...
អានបន្ត
សង្គ្រាមចិត្តសាស្ត្រគឺជាមធ្យោបាយយកឈ្នះសង្គ្រាមដោយមិនបាច់ប្រើអាវុធ។ សង្រ្គាមចិត្តសាស្ត្រគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជា។ សង្គ្រាមចិត្តសាស្ត្រ គឺជាសង្គ្រាមយកឈ្នះចិត្ត។ សង្រ្គាមចិត្តសាស្ត្រកើតមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងក្បួនសឹក ស៊ុន ជឺ (ចិនបូរាណ) ចែងថា កំពូលយុទ្ធសាស្ត្រសង្គ្រាមគឺការយកឈ្នះសត្រូវដោយមិនបាច់ប្រយុទ្ធ។ ដូច្នេះប្រការសំខាន់បំផុតក្នុងសង្គ្រាមគឺការវាយប្រហារទៅលើយុទ្ ...
អានបន្ត