36 វិធីឈានទៅរកភាពជោគជ័យក្នុងជីវិត

Category | : | ចំណេះដឹងទូទៅ |
Author | : | រៀបរៀងដោយលោក ជូម ប៊ុនដេត |
ចែករំលេកដោយ
http://akbalthom.blogspot.com
វាចាអ្នករៀបរៀង : អ្នកដឹកនាំដែលទទួលបានភាពជោគជ័យសុទ្ធសឹងតែ បានឆ្លងកាត់នូវការបរាជ័យទាំងអស់។ ខ្ញុំចងចាំពាក្យនេះ បានយ៉ាងល្អណាស់ ព្រោះរៀងរាល់ពេលដែលខ្ញុំ អានសៀវភៅ ខ្ញុំតែងតែឃើញមនុស្សជាំច្រើនបានសរសេរនិងពោលពាក្យ នេះជាញឹកញាប់។ អាស្រ័យហេតុនេះទើបខ្ញុំប្រាកដក្នុងចិត្តថា មនុស្សដែលធ្វើអ្វីដោយមានការគិតពិចារណាបានយ៉ាងច្បាស់លាស់រមែងតែងតែមានប្រៀបជាងមនុស្សដែលខ្វះនូវការគិតពិចារណាជាប្រាកដ ព្រោះអ្វីដែលលោកអ្នក ធ្វើនោះវាមិនមែនជាការលេចធ្លោ លើសគេប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែលោកអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត ទើបភាពជោគជ័យវានឹងក្លាយទៅជាកម្មសិទ្ធិនៃមនុស្សដូចជារូបអ្នកអញ្ចឹង។
គំនិតដែលខ្ញុំនឹងលើកយកមកនិយាយ នេះសុទ្ធសឹងតែអាចបង្កើតនូវភាពជោគជ័យ ឲ្យលោកអ្នកអាចបោះជំហានឈានដើរទៅលើដងវិថីនៃការគ្រប់គ្រង។ ប៉ុន្តែភាពជោគជ័យវានឹងក្លាយទៅជាការពិតបាននោះ វាក៏អាស្រ័យទៅលើលោកអ្នកផងដែរ បើរំពឹងតែទៅលើគំនិតតែម្យ៉ាង នោះវាក៏មិនអាចធ្វើ ឲ្យលោកអ្នកសម្រេចនូវភាពជោគជ័យឈានទៅដល់គោលដៅបានឡើយ។
សៀវភៅមួយក្បាលនេះគឺជាមាគ៌ានាំលោកអ្នកឈានទៅរកគន្លឹះ នៃភាពជោគជ័យដោយធានានូវការបណ្ដុះបណ្ដាលគំនិតចេះមានទស្សនវិស័យទូលំទូលាយ អាចមើលឃើញច្បាស់ពីគន្លឹះនៃភាពជោគជ័យ និងអាចអនុវត្តន៍បានយ៉ាងល្អប្រសើរ។
លោកអ្នកក៏ជាបុគ្គលម្នាក់ទៀតដែលអាចនឹងនាំយកនូវអ្វីដែលលោកអ្នកបានអានទៅអភិវឌ្ឍអង្គភាពរបស់លោកអ្នក បានយ៉ាងងាយស្រួល។ លទ្ធផលនៃការយល់បានច្បាស់ពីបញ្ហាតែងតែមានមធ្យោបាយក្នុងការដោះស្រាយគ្រប់ពេលវេលា គ្រាន់តែថាលោកអ្នកត្រូវក្លាហានហ៊ានទទួលយកនូវការពិត និងព្រមស្ដាប់នូវ យោបល់ពីកូនចៅខ្លះផង ដើម្បីទទួលយកនូវអ្វីដែលគេបានលើកឡើងនោះមកអភិវឌ្ឍគំនិតរបស់យើង ឲ្យឈានទៅរកភាពជោគជ័យបាន។
ដូច្នេះដើម្បីទទួលបាននូវភាពជោគជ័យលោកអ្នកត្រូវតែ យកគំនិតដែលលោកអ្នកមានស្រាប់ទៅសម្រេចចិត្ត អនុវត្តភ្លាមៗដោយពុំមានការរាថយនោះ ទើបលោកអ្នកអាចនឹងសម្រេចបាននូវភាពជោគជ័យដូចបំណងបាន។
Download Link 1
Download Link 2