តំណម ទាំង ៦ សម្រាប់ អ្នកបើកអាជីកម្មថ្មីៗ
១. ប្រញាប់នាំផលិតផល/សេវាកម្មចូលទីផ្សារ ឬ សម្រេចបើកអាជីវកម្មភ្លាមៗ ដោយមិនឆ្លងកាត់ការស្រាវជ្រាវទីផ្សារ
២. ចាប់ផ្តើមអាជីវកម្មដោយមិនមានផែនការអាជីវកម្ម និងផែនការថវិកាច្បាស់លាស់ត្រឹមត្រូវ
៣. កញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការ និងដើមទុនបម្រុងមិនគ្រប់គ្រាន់
៤. មិនបានរៀបប្រព័ន្ធគាំទ្រ (Supporting System) បានល្អត្រឹមត្រូវ។ ប្រព័ន្ធគាំទ្ររួមមាន អ្នកផ្តល់យោបល់លើកទឹកចិត្តពេលយើងបាក់ទឹកចិត្ត អ្នកជួយផ្នែកច្បាប់ អ្នកផ្តល់ប្រឹក្សានិងផ្តល់ប្រាក់កម្ចីពេលត្រូវការហិរញ្ញវត្ថុ ជាដើម។ (អត្ថបទបន្ទាប់ នឹងបកស្រាយលម្អិតអំពីរបៀបកសាងប្រព័ន្ធគាំទ្រ)
៤. ជ្រើសរើសដៃគូសហការ ឬអ្នករួមទុន មិនបានត្រឹមត្រូវ
៥. ខ្វះចំណេះផ្នែក ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ប៉ុន្តែមិនបានលៃលកពេលរៀនសូត្របន្ថែម
៦. ប្រើប្រាស់ មធ្យោបាយ ផ្សព្វផ្សាយផលិតផល និងសេវាកម្ម មិនល្អ និងមិនត្រឹមត្រូវ
រៀបរៀងដោយ លោកស្រី ជា សុខអ៊ីម