ផ្ញើសារទៅមេឃ
មេឃអើយអើយមេឃ កុំភ្លៀងខ្លាំងពេក អាណិតអ្នកក្រុង
ភ្លៀងពីរបីម៉ោង ប្រហោងពោះធ្លុង អាសូរអ្នកក្រុង
ហែលទឹកទៅផ្ទះ។
មេឃអើយអើយមេឃ កុំភ្លៀងខ្លាំងពេក លិចផ្លូវលូស្ទះ
ប្រយ័ត្នគេស្អប់ គេលែងសំពះ អ្នកក្រុងលិចផ្ទះ
នាំគ្នាស្អប់មេឃ៕