ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

មិត្ត​ក្លែង​ក្លាយ

សត្រូវ​ស្មោះ​ត្រង់​ ប្រសើរ​ជាងមិត្ត​ក្លែង​ក្លាយ។ សុភា​សិត​អាឡឺ​ម៉ង់

ចំពោះ​សត្រូវ​ មនុស្ស​យើង​តែង​ប្រុង​ប្រយ័ត្ន​ជានិច្ច​ ដូច្នេះ​យើង​មិន​សូវ​មាន​គ្រោះថ្នាក់​ប៉ុន្មាន​ទេ។ ចំពោះ​មិត្ត​ មនុស្ស​យើង​មិន​សូវ​ប្រុង​ប្រយ័ត្ន​ទេ ដូច្នេះ​យើង​អាច​នឹង​រង​គ្រោះ​ថ្នាក់​ធំ​ ប្រសិន​បើ​មិត្ត​នោះ​ជា​មិត្ត​ក្លែង​ក្លាយ​ ឬ​ជា​មិត្ត​ក្បត់​ ដោយ​សារ​តែ​យើង​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។