ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ក្បួន​គុណ​លេខ​ដែល​មាន​លេខ​ខ្ទង់​ដប់​ដូច​គ្នា​ និង​លេខ​ខ្ទង់​រាយ​មាន​ផល​បូក​ស្មើ​១០​

ក្បួន​​នេះ​អនុវត្ត​ន៍​បាន​ចំពោះ​ប្រមាណ​វិធី​គុណ​ដែល​មាន​ពី​រ​ខ្ទង់​ ដែល​ខ្ទង់​ដប់​មាន​លេខ​ដូច​គ្នា​ ចំណែក​ឯ​ខ្ទង់​រាយ​មាន​ផល​បូក​ស្មើ​នឹង​ ១០​។​

ឧទាហរណ៍​ ៦៣ X ៦៧
ខ្ទង់​ដប់​ គឺ​លេខ​ ៦​ដូច​គ្នា​
ខ្ទង់​រាយ​ គឺ​ ៣ និង​ ៧ ដែល​មាន​ផល​បូក​ស្មើ​នឹង​១០​

-​យក​លេខ​ខ្ទង់​ដប់ គុណ​នឹង​ចំនួន​ធំ​ជាង​មួយ​លេខ​ គឺ​៦ គុណ​នឹង​ ៧ ស្មើ​នឹង​ ៤២
-​យក​លេខ​ខ្ទង់​រាយ​គុណ​គ្នា​ គឺ​៣គុណ​នឹង​៧ ស្មើ​នឹង​ ២១
-​យក​ផល​គុណ​ទាំង​ពីរ​ខាង​លើ​មក​ដាក់​ជាប់​គ្នា គឺ​ ៤២២១​

ឧទាហរណ៍​ ២១ X ២៩
ខ្ទង់​ដប់​ គឺ​លេខ​ ២​ដូច​គ្នា​
ខ្ទង់​រាយ​ គឺ​ ១ និង​ ៩ ដែល​មាន​ផល​បូក​ស្មើ​នឹង​១០​

-​យក​លេខ​ខ្ទង់​ដប់ គុណ​នឹង​ចំនួន​ធំ​ជាង​មួយ​លេខ​ គឺ​២ គុណ​នឹង​ ៣ ស្មើ​នឹង​ ៦
-​យក​លេខ​ខ្ទង់​រាយ​គុណ​គ្នា​ គឺ​១គុណ​នឹង​៩ ស្មើ​នឹង​ ០៩
-​យក​ផល​គុណ​ទាំង​ពីរ​ខាង​លើ​មក​ដាក់​ជាប់​គ្នា គឺ​ ៦០៩

ស្រាវ​ជ្រាវ​ចង​ក្រង​ដោយ​ គេហទំព័រ​សាលារៀន salarean.com