Rich Dad Poor Dad

Category | : | ចំណេះដឹងទូទៅ |
Author | : | Robert Kiosaky |
ដំបូងគេត្រូវមានចំណេះដឹងអំពីរឿងលុយកាក់សិន។ ចំណេះដឹងមូលដ្ឋាន គេត្រូវដឹងថាអ្វីជាទ្រព្យ អ្វីទៅជាបំណុល។ ទ្រព្យគឺជាអ្វីៗដែលបង្កើតលុយកាន់តែច្រើនឡើងដល់ម្ចាស់ ឧទាហរណ៍ដូចជាភាគហ៊ុន ថ្លៃកម្មសិទ្ធិបញ្ញា និងការចងការប្រាក់ជាដើម។ បំណុលគឺជាអ្វីៗដែលកាត់បន្ថយលុយរបស់ម្ចាស់ឲកាន់តែតិចទៅៗ។ មនុស្សរាល់គ្នាតែងយល់ថា ផ្ទះ និងឡាន គឺជាទ្រព្យ។ ការយល់បែបនេះអាចត្រូវ ហើយក៏អាចខុសដែរ គឺអាស្រ័យទៅលើការប្រើប្រាស់របស់ម្ចាស់។
ភាគច្រើនរបស់ទាំងនេះចាត់ទុកថាជាបំណុល ព្រោះរបស់ទាំងនេះត្រូវការឲម្ចាស់ចាយលុយជាប់ជាប្រចាំ។ ផ្ទះត្រូវការថែរក្សាជួសជុល ហើយបើជាផ្ទះដែលបង់រំលោះទៀតសោត នោះម្ចាស់ត្រូវបង់រាល់ខែឬរាល់ឆ្នាំថែមទៀតផង។ រថយន្ត ត្រូវលាង ជួសជុល ប្តូរប្រេង ចាក់សាំង។ល។ ប៉ុន្តែរបស់ទាំងនេះក៏អាចក្លាយទៅជាទ្រព្យវិញដែរ ប្រសិនបើម្ចាសវាចេះប្រើប្រាស់ឲវាបង្កើតលុយឲ។ ផ្ទះដាក់ជួលបានលុយ ឡានដាក់ជួលក៏បានលុយ។
---
គោលគំនិតទាំងអស់នេះមាននៅក្នុងសៀវភៅ Rich Dad Poor Dad
Download Link 1
Download Link 2