salarean.com
  • ទំព័រដើម
  • ចំណេះដឹង
  • គ្រឹះស្ថានអប់រំ
  • ទំព័រសិស្ស​និស្សិត
  • បណ្ណាល័យ
  • អំពីគេហទំព័រ​សាលារៀន
  • សំណូមពរ
បណ្ណាល័យ
36 វិធី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត
Category:ចំណេះ​ដឹង​ទូទៅ
Author:រៀបរៀង​ដោយ​លោក ជូម ប៊ុនដេត
ចែក​រំលេក​ដោយ http://akbalthom.blogspot.com វាចា​អ្នករៀបរៀង : អ្នកដឹកនាំ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​សុទ្ធសឹងតែ បាន​ឆ្លង​កាត់​នូវ​ការ​បរាជ័យ​ទាំងអស់។ ខ្ញុំ​ចងចាំ​ពាក្យ​នេះ បាន​យ៉ាង​ល្អ​ណាស់ ព្រោះ​រៀងរាល់​ពេល​ដែល​ខ្ញុំ អាន​សៀវភៅ ខ្ញុំ​តែងតែ​ឃើញ​មនុស្ស​ជាំ​ច្រើន​បាន​សរសេរ​និង​ពោល​ពាក្យ នេះ​ជា​ញឹកញាប់។ អាស្រ័យ​ហេតុនេះ​ទើប​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​ដែល​ធ្វើ​អ្វី​ដោយ​មាន​ការ​គិត​ពិចារណា​បាន​យ៉ាង​ច្បាស់លាស់​រមែង​តែងតែ​មាន​ប្រៀប​ជាង​មនុស្ស​ដែល​ខ្វះ​នូវ​ការ​គិត​ពិចារណា​ជា​ប្រាកដ ព្រោះ​អ្វី​ដែល​លោក​អ្នក ធ្វើ​នោះ​វា​មិនមែន​ជា​ការ​លេចធ្លោ លើស​គេ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​លោកអ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត ទើប​ភាព​ជោគជ័យ​វា​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​នៃ​មនុស្ស​ដូចជា​រូប​អ្នក​អញ្ចឹង។ គំនិត​ដែល​ខ្ញុំ​នឹង​លើក​យក​មក​និយាយ នេះ​សុទ្ធសឹងតែ​អាច​បង្កើត​នូវ​ភាព​ជោគជ័យ ឲ្យ​លោកអ្នក​អាច​បោះ​ជំហាន​ឈាន​ដើរ​ទៅ​លើ​ដង​វិថី​នៃ​ការ​គ្រប់គ្រង។ ប៉ុន្តែ​ភាព​ជោគជ័យ​វា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​នោះ វា​ក៏​អាស្រ័យ​ទៅ​លើ​លោកអ្នក​ផង​ដែរ បើ​រំពឹង​តែ​ទៅ​លើ​គំនិត​តែ​ម្យ៉ាង នោះ​វា​ក៏​មិន​អាច​ធ្វើ ឲ្យ​លោកអ្នក​សម្រេច​នូវ​ភាព​ជោគជ័យ​ឈាន​ទៅ​ដល់​គោលដៅ​បាន​ឡើយ។ សៀវភៅ​មួយ​ក្បាល​នេះ​គឺ​ជា​មាគ៌ា​នាំ​លោកអ្នក​ឈាន​ទៅ​រក​គន្លឹះ នៃ​ភាព​ជោគជ័យ​ដោយ​ធានា​នូវ​ការ​បណ្ដុះបណ្ដាល​គំនិត​ចេះ​មាន​ទស្សនវិស័យ​ទូលំទូលាយ អាច​មើល​ឃើញ​ច្បាស់​ពី​គន្លឹះ​នៃ​ភាព​ជោគជ័យ និង​អាច​អនុវត្តន៍​បាន​យ៉ាង​ល្អ​ប្រសើរ។ លោកអ្នក​ក៏​ជា​បុគ្គល​ម្នាក់​ទៀត​ដែល​អាច​នឹង​នាំ​យក​នូវ​អ្វី​ដែល​លោកអ្នក​បាន​អាន​ទៅ​អភិវឌ្ឍ​អង្គភាព​របស់​លោកអ្នក បាន​យ៉ាង​ងាយស្រួល។ លទ្ធផល​នៃ​ការ​យល់​បាន​ច្បាស់​ពី​បញ្ហា​តែងតែ​មាន​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​គ្រប់ពេលវេលា គ្រាន់តែ​ថា​លោកអ្នក​ត្រូវ​ក្លាហាន​ហ៊ាន​ទទួល​យក​នូវ​ការ​ពិត និង​ព្រម​ស្ដាប់​នូវ យោបល់​ពី​កូនចៅ​ខ្លះ​ផង ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​មក​អភិវឌ្ឍ​គំនិត​របស់​យើង ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​លោកអ្នក​ត្រូវតែ យក​គំនិត​ដែល​លោកអ្នក​មាន​ស្រាប់​ទៅ​សម្រេច​ចិត្ត អនុវត្ត​ភ្លាមៗ​ដោយ​ពុំ​មាន​ការ​រាថយ​នោះ ទើប​លោកអ្នក​អាច​នឹង​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដូច​បំណង​បាន។
Download Link 1
Download Link 2
Free Subscription
ស្រាវ​ជ្រាវតាម​ប្រភេទ​​ឯកសារ​

​គ្រប់​គ្រង​.​.​.​​គណនេយ្យ​.​.​.​​ម៉ាឃេធីង​.​​វិស្វកម្ម​.​.​.​ចំណេះ​ទូទៅ..​.​ព័ត៌មាន​វិទ្យា​.​.​.​អគ្គិសនី​.​.​.​គណិត​វិទ្យា​.​.​.​គីមី​វិទ្យា​.​.​.​ជីវវិទ្យា​.​..រូបវិទ្យា​.​..​និក្ខេបបទ​.អក្សរសាស្រ្ត​អង់​គ្លេស​.​.​.សេដ្ឋកិច្ច​.​.​ពុទ្ធ​សាសនា​..​.ច្បាប់​.​..​ទេសចរណ៍​.​.​.​ធនាគារ​និង​ហិរញ្ញ​វត្ថុ​.​.​.​ចិត្ត​វិទ្យា​.​.​.​ប្រវត្តិសាស្ត្រ​.​.​.​នយោបាយ​.​..​ទស្សនវិជ្ជា​...​ប្រលោម​លោក​.​.​.​វចនានុក្រម​.​.​.​កសិកម្ម​.​.​.​ពាណិជ្ជកម្ម​.​.​.ទស្សនាវដ្តី​.​..​វេជ្ជសាស្ត្រ​.​.​.​សិល្បៈ​ .​.​ស្ថាបត្យកម្ម​.​.​.​វិញ្ញាសា​

2010-2020 ©រក្សាសិទ្ធិ​គ្រប់យ៉ាង salarean.com