ជ្រមុជខ្លួនរៀនសូត្រពេញមួយជីវិត ខួរក្បាលមនុស្សយើងដូចគ្នានឹងសាច់ដុំដែរ គឺទាមទារឲ្យហ្វឹកហាត់ទើបខ្លាំងក្លាឡើង។ ដើម្បីទទួលជោគជ័យក្នុងសតវត្សទី២១នេះ ទាមទារឲ្យអ្នករៀនសូត្រពេញមួយជីវិត។ គន្លឹះទី១ គឺចំណាយពេល ៣០ ទៅ ៦០ នាទី អានអត្ថបទមុខជំនាញរបស់អ្នក រៀងរាល់ថ្ងៃ។ ការអានគឺជាការហាត់កីឡាសម្រាប់ខួរក្បាល ដូចជាការហាត់ប្រាណសម្រាប់រាងកាយដែរ។ អានមួយថ្ងៃមួយម៉ោង មានន័យថាសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍។ អានសៀវភៅ១ក្បាល ក្នុងមួយសប្តាហ៍មានន័ ...
អានបន្តធ្វើការច្រើនជាងមុន និងរយៈពេលយូរជាងមុន ជនដែលសាងខ្លួនក្លាយជាសេដ្ឋី ធ្វើការច្រើនណាស់។ ពួកគេធ្វើការយ៉ាងសកម្ម ចូលលឿន ចេញយឺត។ ចូរអនុវត្តន៍នូវរូបមន្ត "៤០" គឺធ្វើការ ៤០ ម៉ោងសម្រាប់ចិញ្ចឹមជីវិត ហើយធ្វើការលើសពី ៤០ ម៉ោងដើម្បីជោគជ័យ។ ពេលធ្វើការ គឺធ្វើយ៉ាងពេញលេញ កុំខ្ចោះខ្ជាយពេលវេលា។ ចូរកែប្រែថ្ងៃនេះ ឲ្យខ្លួនអ្នកក្លាយទៅជាជនដែលប្រឹងប្រែងធ្វើការបំផុត។ (ស្រង់ចេញពីសៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian T ...
អានបន្តចូរកែប្រែថ្ងៃនេះឲ្យក្លាយជាថ្ងៃដែលអ្នកធ្វើកិច្ចការបាន ល្អបំផុត។ ចូរកំណត់គោលដៅឲ្យខ្លួនអ្នកក្លាយជាជនកំពូលនៃក្នុងវិស័យជំនាញ របស់អ្នក។ ការសម្រេចចិត្តនេះ គឺជាចំនុចរបត់ដ៏ល្អបំផុតមួយក្នុងឆាកជីវិត ព្រោះថាជនជោគជ័យតែងតែប៉ុនប្រសប់ស្ទាត់ជំនាញក្នុងកិច្ចការរបស់ ខ្លួនជានិច្ច។ នេះគឺជាគន្លឹះឆ្ពោះទៅកាន់ជោគជ័យដ៏មហិមា។ វាក៏ជាការលើកទឹកចិត្តនិងមោទនភាពចំពោះខ្លួនឯងដែរ។ នៅពេលដែលអ្នកពូកែខាងអ្វីមួយ អ្នកនឹងមានអារម្មណ៍ពេញចិត្តចំ ...
អានបន្តនេះគឺជាអាថ៌កំបាំងមួយនៃជោគជ័យហិរញ្ញវត្ថុ។ ប្រការសំខាន់បំផុតក្នុងជីវិត គឺត្រូវស្វែងរកកិច្ចការដែលអ្នករីករាយនឹងធ្វើបំផុតដែលត្រូវតាម ទេពកោសល្យរបស់ខ្លួន ហើយដាក់ចិត្តដាក់កាយធ្វើកិច្ចការនោះឲ្យល្អបំផុត។ ជនដែលសាងខ្លួនក្លាយជាសេដ្ឋី តែងធ្វើការត្រូវទៅតាមសមត្ថភាពនិងចំនុចខ្លាំងពីកំណើតរបស់ខ្លួន។ នៅពេលធ្វើការដែលខ្លួនស្រឡាញ់ ហាក់ដូចជាសប្បាយ មិនចេះនឿយហត់ ហើយចេះតែមានគំនិតថ្មីៗជាប់ជានិច្ច។ (ស្រង់ចេញពីសៀវភៅ The 21 Success Secrets ...
អានបន្តគិតថាខ្លួនអ្នកធ្វើការឲ្យខ្លួនឯង ចូរទទួលខុសត្រូវលើខ្លួនឯង ១០០% ។ ឈប់រអ៊ូរទាំ ឈប់ស្តីបន្ទោសអ្នកដទៃ ពេលជួបរឿងមិនពេញចិត្ត។ រឿងអ្វីដែលអ្នកចង់បានឬ មិនចង់បាន ត្រូវធ្វើដោយខ្លួនឯង។ ការមានគំនិតមើលឃើញខ្លួនឯង ធ្វើការឲ្យខ្លួនឯង ជួយកសាងផ្តត់គំនិតសហគ្រិន ដែលជាផ្នត់គំនិតឯករាជ្យ ម្ចាស់ការ និងចាប់ផ្តើមដោយខ្លួនឯង។ អ្នកមើលឃើញខ្លួនឯងជាម្ចាស់ជីវិតខ្លួនឯង។ អ្នកឃើញខ្លួនឯងជាអ្នកទទួលខុសត្រូវទាំងស្រុងលើ សុខភាព ហិរញ្ញវត្ថុ ទំនាក់ទំនង ...
អានបន្តដំណាក់កាលនេះ អ្នកយកក្តីស្រមៃរបស់អ្នកមកសរសេរឲ្យច្បាស់លាស់។ ចូរសរសេរគោលបំណងចំនួន១០ ដែលអ្នកចង់បានក្នុងរវាង ១២ ខែ ខាងមុខ ហើយជ្រើសរើសយក ១ ក្នុងចំណោមនោះដែលអ្នកយល់ថាមានឥទ្ធិពលបំផុតលើជីវិតអ្នក។ ចូរកំណត់កាលបរិច្ឆេទច្បាស់លាស់ថាអ្នកចង់សម្រេចបានពេលណា ចូរមានផែនការ ហើយធ្វើសកម្មភាពរៀងរាល់ថ្ងៃ។ ពីពេលនេះតទៅចូរគិតនិងនិយាយតែអំពីគោលបំណងរបស់អ្នក។ ចូរចងចាំថា "អ្វីដែលអ្នកគិតញឹកញាប់បំផុត នឹងធ្វើឲ្យអ្នកក្លាយទៅជាយ៉ាង ...
អានបន្ត