ប្រវត្តិដើម នៅឆ្នាំ ៦៤៣ មុន គ្រិស្តសករាជ ស្តេច ថាង ថៃ ចុង បានដឹកនំាទ័ពដោយផ្ទាល់ទៅជួយប្រទេសតូចមួយនៅភាគខាងកើត។ អ្នកជំនិតដ៏ស្មោះត្រង់របស់ព្រះអង្គ បានព្យាយាមហាមប្រាមព្រះអង្គកុំឲ្យទៅ ព្រោះការយាងដំណើរលើកនេះនឹងត្រូវឆ្លងសមុទ្រ ប៉ុន្តែហាមមិនបានសម្រេច។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលបានឃើញសមុទ្រដ៏ធំមហិមា ស្តេច ថាង ថៃ ចុង តក់ស្លុតឥតឧបមា។ ព្រះអង្គបញ្ជាឲ្យអ្នកជំនិតរកវិធីឆ្លងសមុទ្រ តែពុំមានអ្នកណាហ៊ានផ្តល់យោបល់សោះ ពេលបានឃើញរលក ...
អានបន្តអ្នកដឹកនាំត្រូវមាន សុខភាព សមត្ថភាព និងគុណធម៌ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំល្អ។ សុខភាព ជាគុណសម្បត្តិផ្នែករាងកាយដែលអ្នកដឹកនាំទាំងឡាយត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានរឹងប៉ឹង។ សមត្ថភាព ជាគុណសម្បត្តិផ្នែកសតិបញ្ញាដែលអ្នកដឹកនាំទំាងឡាយត្រូវបំពេញបន្ថែមឲ្យរឹងរឹតតែខ្លាំងក្លាឡើងជាលំដាប់។ គុណធម៌ ជាគុណសម្បត្តិផ្នែកផ្លូវចិត្តនិងការប្រព្រឹត្តិ ដែលអ្នកដឹកនាំត្រូវថែរក្សា និងគោរពស្មើអាយុជីវិតរបស់ខ្លួន។ បើប្រៀបធៀបនឹងលំនៅដ្ឋានរបស់មនុស្ស គុណសម្បត្ ...
អានបន្តកំណាព្យ គឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងជួនពីរោះ រណ្តំ ណែង ណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ ជាកំណត់... ចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។ ធាតុផ្សំរបស់កំណាព្យ នៅក្នុងកំណាព្យ មានធាតុសំខាន់ៗ ដូចតទៅនេះ ៖ - ព្យាង្គៈ សំឡេងមួយម៉ាត់ៗនៅក្នុងកំណាព្យ។ - ឃ្លាៈ ព្យាង្គច្រើនរួមគ្នាបានជាឃ្លា។ - ល្បះ ឬល្បះខ័ណ្ឌៈ ឃ្លាច្រើនរួមគ្នាមកដោយមានខ័ណ្ឌ ហៅថាល្បះ ឬល្បះខ័ណ្ឌ។ ពាក្យ នៅក្នុងកំណាព្យគេចែកពាក្ ...
អានបន្តកំណាព្យក្រមាខ្មែរ (បទពាក្យប្រាំពីរ) អត្ថបទដើមទាំងស្រុងបោះពុម្ពផ្សាយដោយអង្គការសន្តិស្ម័គ្រចិត្ត (SVA) នេះនឹងថ្លាថ្លែងចែងចរចា .................................... ស្តីពីក្រមាសូត្រអំបោះ ក្រឡាចត្រង្គពណ៌ល្អស្រស់ ................................. កូនខ្មែរស្រណោះគេងអង្រឹង។ កូនប្រុសកូនស្រីលេងជាក្រុម .............................. ធ្វើកូនក្រមុំក្រមានឹង ពេលងូតទឹកស្រះអូរឬស្ទឹង ................................. ពុកម៉ែស្ទុះវឹងយកមកផ្លាស់។ ផលពីក ...
អានបន្តតើអ្វីទៅដែលគេហៅថាបរិវាស័ព្ទ? បរិវារស័ព្ទ = បរិវារ + ស័ព្ទ គឺជាស័ព្ទហែហម ភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនីមួយៗ ប្រៀបធៀបដូចជាបរិវារ ដើម្បីសម្រួលសម្តីនិយាយ និងប្រគំស្នូរសំឡេងពិរោះ ផ្តួលតាមសំឡេងស័ព្ទដើម ឲ្យមានសភាពជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្តាប់នោះម្យ៉ាងដើម្បីជាគុណស័ព្ទពន្យល់យ៉ាង ច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង។ កញ្ជក់កញ្ជែងៈ ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី។ បរិវារស័ព្ទៈ កញ្ជែងដោយឥតកោតក្រក់ គឺកញ្ឆក់ ...
អានបន្ត"កណ្តុំឆែប....ឆា" ....យើងច្រើនឮពាក្យនេះឧទានឡើងពេលអ្នកណាម្នាក់ភ្ញាក់នឹងរឿង ហេតុណាមួយភ្លាមៗដោយមិនបានព្រាង។ តើពាក្យនេះមានអត្ថន័យយ៉ាងណា? សៀវភៅបរិវាស័ព្ទក្នុងភាសាខ្មែរបរិយាយថា ខ្មែរយើងច្រើនប្រឌិតពាក្យពេជន៍ ដើម្បីយកមកប្រើតាមសេចក្តីត្រូវការនៃអ្នកស្រុកមានជាអាទិពាក្យ "កណ្តុំឆែប...ឆា" ដែលអ្នកខ្លះច្រើនភ្លាត់មាត់នៅវេលាចាក់ក្រឡេកប្រលែងគ្នាលេង។ បើពុំបានគិតយើងស្មានថាជាឧទានស័ព្ទ។ ផ្ទុយទៅវិញគឺជាពាក្យចំអា ...
អានបន្ត