ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កិច្ចពិភាក្សាចែករំលែកបទពិសោធន៍ស្តីពីការរក្សានិរន្តរភាពអាជីវកម្មនិងការត្រៀមលក្ខណៈឆ្លើយតបនឹងស្ថានភាពអាសន្

កិច្ចពិភាក្សាចែករំលែកបទពិសោធន៍ស្តីពីការរក្សានិរន្តរភាពអាជីវកម្មនិងការត្រៀមលក្ខណៈឆ្លើយតបនឹងស្ថានភាពអាសន្ន (Sharing Session on Emergency Response and Business Continuity) របស់គ្រុបតេលេក្រាម ចូលចិត្តអាន https://t.me/joinchat/WBjagePzSugTZ93o  
29.05.2021

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន បងប្រុស អុីម សារុន 
«អង្គភាពនីមួយៗគួររៀបចំរួចជាស្រេចនូវផែនការឆ្លើយតបនឹងស្ថានភាពអាសន្ន ដើម្បីធានាឲ្យបាននូវនិរន្តភាពអង្គភាពទោះស្ថិតក្នុងកាល:ទេស:គ្រោះអាសន្នមួយណាក៏ដោយ៖ គ្រោះធម្មជាតិ ជំងឺរាតត្បាតសាកល ចលាចលសង្គម អគ្គីភ័យ ។ល។ 
... រចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគ្រោះអាសន្នត្រូវមានសមាសភាពដូចខាងក្រោម និងត្រូវចាត់អ្នកបម្រុងពីរនាក់សម្រាប់សមាសភាពនីមួយៗ៖
១. ប្រធានអង្គភាព ជាអ្នកសម្រេចរួម
២. ប្រធានហិរញ្ញវត្ថុ ជាអ្នកចាត់ចែងធនធានហិរញ្ញវត្ថុ
៣. ប្រធានធនធានមនុស្ស ជាអ្នកចាត់ចែងកម្លាំង និង កាន់ព័ត៌មានរួម។

ក្នុងស្ថានភាពអាសន្ន ក្រុមការងារនេះ ប្រជុំគ្នាបន្ទាន់ វាយតម្លៃសភាពការណ៍ និង សម្រេច ថាតើគួរអនុវត្តផែនការគ្រាអាសន្នតាមការគ្រោងទុក ឬ យ៉ាងណា។ ក្រុមការងារទាំងបីខាងលើត្រូវមានសម្ភារៈការិយាល័យគ្រប់គ្រាន់ទាំងអស់សម្រាប់ធ្វើការនៅផ្ទះ តាំងពីដើមមក សម្រាប់បំពេញការងារភ្លាមៗក្នុងករណីមានគ្រោះអាសន្ន ដោយមិនចាំបាច់ធ្វើដំណើរមកការិយាល័យ។

...ក្នុងករណីយអនុវត្តផែនការអាសន្ន បុគ្គលិកនឹងត្រូវបែងចែកឲ្យមកធ្វើការទៅតាមចំណាត់ថ្នាក់ដែលបានគ្រោងទុក៖ បុគ្គលិកណាខ្លះត្រូវមកការិយាល័យ បុគ្គលិកណាខ្លះត្រូវបំពេញការងារពីផ្ទះ។ ប្រធានធនធានមនុស្ស បែងចែកអ្នកទទួលបន្ទុកតាមដានឆែកស្ថានភាពសុខសុវត្ថិភាពបុគ្គលិកទាំងអស់ទៅតាមសង្កាត់ ឬ តំបន់ដែលខ្លួនទទួលបន្ទុក។ 

...បុគ្គលិកត្រូវមាននៅជាប់ខ្លួនជានិច្ចនូវសៀវភៅលេខទូរស័ព្ទទំនាក់ទំនង៖ បុគ្គលិកនិងក្រុមគ្រួសារ រថយន្តសង្គ្រោះ អគ្គីភ័យ នគរបាល ដៃគូផ្គត់ផ្គង់ អ្នកម៉ៅការ ... រាល់អ្នកពាក់ព័ន្ធទាំងអស់របស់អង្គភាព។ ដូច្នេះ គេអាចបំពេញការងារបានគ្រប់កាល:ទេស: ។ »

«មានផែនការគ្រាអាសន្ន ទើបមិនស្លន់ស្លោ» អុីម សារុន